• 2019-02-08 03:00:00
  • ព័ត៌មាន

ក្រសួងបញ្ជាក់ថា ​ទិវា​នៃ​ក្ដី​ស្រលាញ់ មិន​មែន​ជា​ប្រពៃណី​ខ្មែរ​ទេ សូមកុំភ្លើតភ្លើន ភ្លេចខ្លួន

  • 2019-02-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​លិខិត​មួយ​ស្ដី​ពី​វិធានការ​ទប់​ស្កាត់​ និង​បាន​បញ្ជាក់​ពី​និយមន័យ​ពិត​នៃ​ទិវា​នេះថា ​មិនមែន​ជា​ប្រពៃណី​របស់​ខ្មែរ ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ និង​បង្ការ​សកម្មភាព​មិន​ប្រក្រតី​នានា។ ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ​ភាសា​អង់គ្លេស Valentine's Day ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ខាងមុខ។

ប្រភព​ពី​ទំព័រហ្វេស​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ផ្សាយ​ថា ក្រសួង​បាន​សង្កេត​ឃើញ​ថា ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ១៤កុម្ភៈ ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយ​ចំនួន​យល់​ច្រឡំ ថា បុណ្យ​នេះ​ជា​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍។

ក្រសួង​បាន​បន្ត​ថា ទិវា​នេះ​ពុំ​មែន​ជា​បុណ្យ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទិវា​បុណ្យ​នេះ កាន់​តែ​មាន​ឥទ្ធិពល​ធំ​ឡើង​ៗ ធ្វើ​ឲ្យ​យុវវ័យភ្លើតភ្លើន ភ្លេច​ការ​សិក្សា​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុម​គ្រួសារ និង​សង្គម។

សូម​អាន​ខ្លឹមសារ​លម្អិត​ នៃ​លិខិត​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ខាងក្រោម។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់