• 2019-02-10 01:35:29
  • សុខភាព

ប្រុងប្រយ័ត្ន! វេជ្ជបណ្ឌិត​ថៃព្រមាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​កុំ​ឲ្យ​ម៉ាស្សា ព្រោះហេតុផលមួយ

  • 2019-02-10 01:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​សាធារណៈ​ប្រទេស​ថៃ​បាន​ព្រមាន​អំពី​ហានិភ័យ​ នៅ​ពេល​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​ម្នាក់​បាន​រលូត​កូន និង ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​បន្ទាប់​ពី​នាង​ម៉ាស្សា​ជើង​នៅ​ក្នុង​ខេត្ដ​ឈៀងម៉ៃ។ នេះ​បើ​តាម Asia One ទើប​បាន​ចុះ​ផ្សាយ។

រូបតំណាង

វេជ្ជបណ្ឌិត ខ្វាន់​ឆៃ វិសិដ្ឋានុន អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​ឱសថ​បុរាណ​ និង ឱសថ​ របស់​ប្រទេស​ថៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ស្រ្តី​មាន​ផ្ទៃ​ពោះ​តិច​ជាង​៣​ខែ​ ឬ លើស​ពី​​៦​ខែ​មិន​ឲ្យ​ទទួល​ការ​ម៉ាស្សា​ឡើយ​ព្រោះ​វា​ងាយ​នឹង​ឲ្យ​រលូត​កូន។

នាង វីរ៉ាវ៉ាន់ ខេតខេស៊ី អាយុ​២៥​ឆ្នាំ បើ​ទោះ​ជា​បាន​ទទួល​ការ​សង្រ្គោះ​ទាន់​ពេល​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​បន្ទាប់​ពី​រលូត​កូន​ក្តី ប៉ុន្តែ​នាង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់​ធំ​មិន​​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ។ វីរ៉ាវ៉ាន់ បាន​ម៉ាស្សា​ជើង​នៅ​ថ្ងៃ​ទី ១១ ខែ​មករា​​ក្នុង​ខេត្ត​ឈៀងម៉ៃ មុន​ពេល​ដែល​ អ្នក​ម៉ាស្សា​បាន​ព្យាយាម​ជួយ​សង្គ្រោះ​នាង​ និង​ បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ។ ប្រភព​ខាង​លើ​បន្ត។

វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា​នាង​បាន​រលូត​កូន ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​វះកាត់​យក​ទារក​ដែល​ស្លាប់​ចេញ។ ប៉ុន្តែ​អ្នកជំងឺ​បាន​សន្លប់​តាំង​ពី​ពេល​នោះ​មក៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់