• 2019-02-12 04:18:05
  • ព័ត៌មាន

កម្ពុជាម្ចាស់ផ្ទះឆ្នាំនេះ! ក្មេងតូចៗ ត្រៀមប្រឡង​គណនា​លេខរហ័ស ជាមួយ​បេក្ខជន​មកពី ៧៩ប្រទេស

  • 2019-02-12 04:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ទំព័រ Facebook ផ្លូវការ UCMAS Cambodia ផ្សព្វផ្សាយ​នៅ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​តំបន់​ទេសចរណ៍​សំ​ខាន់ៗ​របស់​ប្រទេស​កម្ពុជា​ ជាមួយនឹង​សកម្មភាព​ប្រឡង​គណនា​លេខ​រហ័ស​កម្រិត​ស្តង់ដារអ​ន្ត​រ​ជាតិ​ក្នុង​គោល​បំ​ណង​ចែក​រំ​លែ​ក​ឱ្យ​ពិ​ភព​លោក​បាន​ស្គាល់​ពី​ភាពស្រស់ស្អាត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដើម្បី​ត្រៀ​ម​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស្វាគមន៍​កម្មវិធី​គណនា​លេខ​ដោយ​ប្រើ​ខួរក្បាល​ ​និង​ក្បាច់​គិត​លេខ​ចិន​បុរាណ Abacus ​ថ្នាក់​អន្តរជាតិ​លើក​ទី ២៤ នៃ​កម្មវិធី UCMAS ។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​កម្ពុជា​ពីមុន​មក​ ត្រូវ​បាន​ រៀបចំឡើង​ដោយ​សាលា អាយ​ឃី​ដ កម្មវិធី UCMAS ស្តង់ដារ​កម្រិត ISO ដែល​នឹង​មាន​ ការចូលរួម​ពី​សំណាក់​ភ្ញៀវ ជាតិ អន្តរជាតិ ម្ចាស់​អាជ្ញា​ប័ណ្ណ អាណាព្យាបាល​សិស្ស សិស្សានុសិស្ស​ជា​បេក្ខជន​ប្រឡង​សរុប​ជាង ១ ម៉ឺន​នាក់​មកពី ៧៩ ប្រទេស​ជុំវិញ​ពិ​ភព​លោក​រួមគ្នា​ក្នុង​បរិវេណ​ម​ជ្ឃ​ម​ណ្ឌ​ល ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ ភ្នំពេញ (The Premier Center Sen Sok) នា​ខែ ធ្នូ ឆ្នាំ ២០១៩​។​

​អ្នក​នឹង​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​កុមារ UCMAS ជាច្រើន​ពាន់​នាក់​ក្នុង​ការ​គណនា លេខ​យ៉ាង​រហ័ស​ និង​ត្រឹមត្រូវ​។​ ជាពិសេស​ជាង​នេះ​ទៀត​កុមារ​ដែល​ជាប់​ជ័​យ​លា​ភី​នឹង​ទទួល​បាន​ពាន​រ​ង្វាន់​នឹង​វិញ្ញាបនបត្រ​ថ្នាក់​អន្តរជាតិ​ ដែល​មាន​ការ​ទទួលស្គាល់​ពី​៧៩​ប្រទេស​ជុំវិញ​ពិ​ភព​លោក​។​

តាមដានវីដេអូខាងក្រោម៖

គួរ​រំលឹក​ផង​ដែរថា​កម្មវិធី UCMAS គឺជា​កម្មវិធីសិក្សា​បន្ថែម​ម​ម​ក្រៅ​ម៉ោង​ដែល​ជួយ​ឱ្យ​កុមារ​ពូកែ​គណនា​លេខ​បាន​រ​ហ័ស​ដោយមិន​ប្រើ​ម៉ាស៊ីន​គិត​លេខ​សម្រាប់​កុមារ​ដែល​មាន​អាយុ ៤ ឆ្នាំ​ ដល់ ១២ ឆ្នាំ។​ ដើម្បី​សិក្សា​ជាមួយ​កម្មវិធី​កម្រិត​ស្តង់ដារ ISO នឹង​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ ជា​ប្រវត្តិសាស្ត្រ​ថ្នាក់​អន្តរជាតិ​សូម​ទំនាក់ទំនង​តាម​សាខា UCMAS ដែល​សិស្ស​កំពុង​សិក្សា ឬតាម​រយៈ​ទូរ​សព្ទលេខ​023 52 75 888/012 21 38 86 ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់