- 2019-02-12 01:58:31
- ព័ត៌មាន
ដើមឈើកម្រ ៧ដើមអាយុកាលជាង ៤០០ឆ្នាំ ត្រូវចោរលួចពីសួនមួយក្នុងប្រទេសជប៉ុន
- 2019-02-12 01:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឈើកម្រ ៧ដើមអាយុកាលជាង ៤០០ឆ្នាំ ត្រូវចោរលួចពីសួនមួយក្នុងប្រទេសជប៉ុន
ចន្លោះមិនឃើញ
ចោរម្នាក់បានលួចយកដើមឈើតូចៗដ៏កម្រចំនួន ៧ដើមដែលមានតម្លៃជាង ១៣លានយ៉េន (១១៨ ០០០ដុល្លារ) ចេញពីសួនច្បារមួយក្នុងអាណាខេត្ត Saitama ជិតទីក្រុងតូក្យូប្រទេសជប៉ុន។
ក្នុងចំណោមនោះមានដើមឈើមួយដើមអាយុកាលជាង ៤០០ឆ្នាំជាប្រភេទដើម Shimpaku ដែលត្រូវគេត្រៀមសម្រាប់ចូលរួមប្រកួតកម្មវិធីសម្រស់ដើមឈើជប៉ុននៅក្នុងឆ្នាំនេះ។ យោងតាមភរិយានៃម្ចាស់ដើមឈើ គឺអ្នកស្រី Fuyumi Limura ឲ្យដឹងថាតម្លៃនៃដើម Shimpaku មួយតែដើមថ្លៃជាង ១០លានយ៉េនទៅហើយ (៩០ ០០០ដុល្លារ)។ អ្នកស្រីបន្ថែមថា "យើងថែរក្សាដើមឈើទាំងនេះប្រៀបដូចជាកូនៗអញ្ចឹង វាគ្មានពាក្យនឹងពណ៌នាអារម្មណ៍របស់យើងនោះទេ។”
ជាមួយគ្នាដែរ ចោរដែលបានលួចដើមឈើទៅនោះ ត្រូវបានគេជឿថាជាអ្នកជំនាញដែលអាចកំណត់បានពីដើមឈើដ៏មានតម្លៃចេញពីសួនច្បារទំហំ ៥ ០០០ហិកតាដែលមានដើមឈើ Bonsai ជាង៣០០០ដើម៕
ចុចអាន ៖