• 2019-02-12 02:57:49
  • ព័ត៌មាន

ប្លែកបំផុត! ជ្រូកព្រៃកាន់តែច្រើនឡើង ចាប់ផ្ដើមអុកឡុកពេញទីក្រុងហុងកុង (មានវីដេអូ)

  • 2019-02-12 02:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​សត្វ​ជ្រូក​ព្រៃ​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ និង​រាយការណ៍​ជា​ច្រើន ត្រូវ​បាន​កើន​ឡើ​ង​ជា​លំដាប់​នៅ​ទីក្រុង​ហុង​កុង​ប្រទេស​ចិន​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

ខណៈ​ពេល​ដែល​ផ្ទៃ​ដី​ជាង ៤០%​នៃ​ទីក្រុង​ហុងកុង​មិន​ត្រូវ​បាន​អភិវឌ្ឍ ហើយ​ជា​តំបន់​ព្រៃ​ឈើ សត្វ​ជ្រូក​ព្រៃ​កាន់​តែ​ច្រើន​ឡើង​ៗ​នាំ​គ្នា​សម្រុក​ចូល​មក​កាន់​ទីក្រុង​ដើម្បី​រក​ចំណី​តាម​ធុង​សំរាម។ ប៉ុន្តែ​អ្នក​ជំនាញ​យល់​ថា សត្វ​ព្រៃ​ទាំង​នេះ​ចូល​មក​កាន់​ទីក្រុងដោយ​សារ​តែ​មនុស្ស​ឧស្សាហ៍​បោះ​ចំណី​ឲ្យ​ពួក​វា​ស៊ី​ទៅ​វិញ​នោះ​ទេ។ សត្វ​ជ្រូក​ទាំង​នោះ​ចាប់​ផ្ដើម​លែង​ភ័យ​ខ្លាច​មនុស្ស ហើយ​ស៊ាំ​នឹង​ការ​ចូល​មក​កាន់​ទីក្រុង​បើ​ទោះ​បី​មាន​មនុស្ស​ច្រើន​យ៉ាង​ណា​ក្ដី។

យោង​តាម​ទិន្នន័យ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៤​មក​ជ្រូក​ព្រៃ​វាយ​ប្រហារ​មនុស្ស​ក្នុង​ទីក្រុង​បណ្ដាល​ឲ្យ​មាន​របួស​ស្នាម​ត្រឹម ១០​ករណី​ប៉ុណ្ណោះ ដោយ​កាល​ពី​ឆ្នាំ​មុន​មាន ៥​ករណី។ ជាមួយ​គ្នា​សកលវិទ្យាល័យ​ហុងកុង បាន​ព្រមាន​បុគ្គលិក​និង​និស្សិត​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្រោយ​ជ្រូក​ព្រៃ​ពីរ​ក្បាល​វាយ​ប្រហារ​នៅ​ជិត​បរិវេណ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

យ៉ាង​ណា​មិញ រដ្ឋាភិបាល​ក្រុង​ហុងកុង​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ចាប់​ផ្ដើម​បំពាក់​ឈីប និង​ប្រឡៅ​ក​ដើម្បី​តាមដាន​ជ្រូក​ទាំង​នោះ​ជាមួយ​ប្រព័ន្ធ GPS។ លើស​ពី​នេះ​ទៀត ចំពោះ​ជ្រូក​ញី​ដែល​ពេញ​វ័យ ត្រូវ​បាន​គេ​ចាក់​ថ្នាំ​ពន្យារ​កំណើត​រយៈ​ពេល ៥​ឆ្នាំ​ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ចំនួន​ជ្រូក​ព្រៃ​ក្នុង​ទីក្រុង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ wisegeek ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់