• 2019-02-12 03:50:29
  • ការអប់រំ

ដាក់ពាក្យទៅក្រែងបានជួប BTS! កូរ៉េផ្ដល់អាហារូបករណ៍ច្រើនកន្លែង ដល់និស្សិតកម្ពុជា

  • 2019-02-12 03:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូត​សាធារណៈរដ្ឋ​កូរ៉េ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​កាន់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ការ​ផ្ដល់​អាហារូបករណ៍​របស់​ក្រសួង​អប់រំ នៃ​សាធារណៈរដ្ឋ​កូរ៉េ ទៅ​កាន់​និស្សិត​កម្ពុជា សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ប្រចាំ​ឆ្នាំ​២០១៩ (2019 Global Korea Scholarship Program for Graduate Degrees)។

តាម​លិខិត​របស់​របស់​ស្ថានទូត​កូរ៉េ បាន​បញ្ជាក់​ថាសិស្ស និស្សិត ដែល​ចាប់​អារម្មណ៍​ត្រូវ​ផ្ញើ​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​ស្ថាន​ទូត​កូរ៉េ ឲ្យបាន​មុន​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩។ ក្នុង​នោះ​អ្នក​ដែល​ត្រូវ​បាន​ហៅ​ទៅ​សម្ភាសន៍​ គឺ​ជា​អ្នក​ដែល​បាន​ជ្រើសរើស​តាម​រយៈ​ការ​បំពេញ​ពាក្យ​ស្នើ​សុំ ក្នុង​ដំណាក់​កាល​ដំបូង។ ការ​សម្ភាសន៍​នឹង​ត្រូវ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩។

សម្រាប់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ពាក្យ​ស្នើ​សុំ និង​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​សូម​ចូល​កាន់​៖ http://www.studyinkorea.go.krhttp://overseas.mofa.go.kr/kh-en/index.do

សូម​មើល​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់