• 2019-02-12 07:47:41
  • ព័ត៌មាន

អតិថិជនកាន់តែងាយស្រួល និងចំណេញច្រើនពីការចាប់ដៃគូគ្នារវាងលី ហួរ វេរលុយ និងធនាគារសាខមប៊ែង

  • 2019-02-12 07:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី(លី ហួរ វេរលុយ) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​ ប្រកប​ដោយ​សុវត្ថិភាព​និង ទំនុក​ចិត្ត​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​ជាមួយ​ធនាគារ​សាខមប៊ែង (ខេមបូឌា) ភីអិល​ស៊ី​ កាល​ពី​ព្រឹក​មិញ​នេះ ពោល​គឺ​ថ្ងៃ​ទី​១២កុម្ភៈ ឆ្នាំ២០១៩​ នៅ​ទី​តាំង​ធនាគារ សាខមប៊ែង លើ មហា​វិថី​ព្រះនរោត្ដម ដោយ​មាន​វត្តមាន​សារព័ត៌មាន​ជា​ច្រើន​កុះ​ករ។ កិច្ចសហការ​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​របស់​ធនាគារ​ សាខមប៊ែង បន្ទាប់​ពី​មាន​វត្តមាន​នៅ​កម្ពុជា​ជាង ​១០ឆ្នាំកន្លងមកនេះ។​

ឥឡូវនេះ អតិថិជន​របស់​ធនាគារ​សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចដកប្រាក់ ផ្ទេរ​ប្រាក់​ទៅ​ដៃគូ បង់​ប្រាក់​កម្ចី កាត​ឥណទាន និង​គណនី​ធនាគារ​សាខមប៊ែង តាមរយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ជាង ​៤,៥០០កន្លែង​ទូទាំង​ប្រទេស។

ថ្លែង​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង លោក​ឧកញ៉ា លី សុភាព ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) បាន​ឲ្យ​ដឹង​ថា៖ «​នេះ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​យើង ដើម្បី​ផ្តល់​នូវ​សេវាកម្ម​កាន់​តែ​ទូលំ​ទូលាយ​ទៅ​ដល់​អតិថិជន​ជា​ដៃគូ​​របស់​យើង​ឲ្យ​មាន​ភាព​ងាយ​ស្រួល សន្សំ​ពេលវេលា និង​ថវិការ រហ័ស និង​ធានា​សុវត្ថិភាព ក្នុង​ការ​ទូទាត់​ប្រាក់ ផ្ទេរ​ប្រាក់ និង​សេវា​ជា​ច្រើន​ផ្សេង​ទៀត​តាមរយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ដែល​មាន​នៅ​២៥ខេត្ត​ក្រុង ទូទាំង​ប្រទេស»។

លោក Mr. Phung Thai Phung អគ្គនាយករង ធនាគារ​សាខមប៊ែង ក៏​បាន​ថ្លែង​ផង​ដែរ​ថា «កិច្ច​សហការ​ជា​ដៃ​គូ​នេះ​ថែម​ទាំង​បង្ក​ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ដែល​មិន​មាន ឬ​មិន​ធ្លាប់​ប្រើ​ប្រាស់ សេវា​កម្ម​ធនាគារ ក្នុង​ការ​ទទួល​យក​ប្រាក់​កម្ចី​ពី​ធនាគារ​សាខម ប៊ែង ដើម្បី​ពង្រីក​អាជីវកម្ម ការ​បង់​ប្រាក់​កម្ចី​ទិញ​ផ្ទះ ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​កូន និង​ប្រកប​អាជីវកម្ម  ផ្សេង​ៗ​ជា​ច្រើន​ទៀត»។

សេវា​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​តាមរយៈ​ភាព​ជា​ដៃគូ​នេះ នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ធនាគារ​សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាច​បង់ ឬ​បើក​ប្រាក់​កម្ចី តាមរយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ជាង ​៤,៥០០កន្លែង​ទូទាំង​ប្រទេស។ អតិថិជន​របស់ ធនាគារ​សាខម​ប៊ែង (ខេមបូឌា) ភី​អិល​ស៊ី ទាំងអស់​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ដោយ​គ្រាន់​តែ​ភ្ជាប់​មក​ជាមួយ​នូវ​ព័ត៌មាន​ដូច​ជា ឈ្មោះ​អតិថិជន លេខ​សម្គាល់​អតិថិជន ទឹក​ប្រាក់ និង​លេខ​ទូរស័ព្ទ ទៅ​កាន់​ភ្នាក់​ងារ លី ហួរ វេរលុយ ដែល​នៅ​ក្បែរ​លោក​អ្នក​បំផុត​ជា​ការ​ស្រេច។

ព័ត៌មាន​លម្អិត​សូម​ទាក់ទង៖

  • ទីតាំង ក្រុមហ៊ុន លី ហួរ ផេប្រ៉ូភីអិលស៊ី ៖ អគារលេខ៨៥-៨៨ មហាវិថីគឺមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៦០១ ១១១

  • ទីតាំង ធនាគារ Sacombank Cambodia ៖ អគារលេខ៦០ មហា​វិថី​ព្រះនរោត្តម ភ្នំពេញ ទូរស័ព្ទលេខ ០២៣ ២២៣ ៤២៣

អត្ថបទ៖ លីដា

មតិយោបល់