• 2019-02-12 08:30:00
  • ស្នេហា

គ្មានទៅខ្វល់អីទេលោកហ្ហើយ..អ្នកអត់មានស្នេហាក៏មានក្ដីសុខដែរ ឲ្យតែធ្វើរឿង៨យ៉ាង

  • 2019-02-12 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 63

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន បាន​ជ្រើស​រើស​ផ្លូវ​មួយ​ម្នាក់​​ឯង ព្រោះ​​មិន​ទាន់​បាន​ជួប​អ្នក​យល់​ចិត្ត និង​មាន​គំនិត​អវិជ្ជមាន​ចំពោះ​ស្នេហា។ យូរ​ៗ​ទៅ គេ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ឯកា និង​សោក​សៅ ព្រោះ​ក្រឡេក​ទៅ​គេ​គ្រប់​គ្នា​បែរ​ជា​មាន​ក្ដី​សុខ។ យ៉ាង​ណា​ក្ដី មាន​វិធីសាស្ត្រ​មួយ​ចំនួន អាច​ជួយ​ឲ្យ​អារម្មណ​អ្នក​គ្មាន​ស្នេហា ស្រស់​ថ្លា​ឡើង​វិញ មុន​ពេល​ជួប​មនុស្ស​យល់​ចិត្ត។

១. បើក​ទ្វារ​ផ្ទះ ទទួល​យក​បរិយាកាស​ខាង​ក្រៅ៖ ពេល​នៅ​ម្នាក់​ឯង​យូរៗ អ្នក​នឹង​មាន​អារម្មណ៍​ឯកា ហើយ​គំនិត​អវិជ្ជមាន ព្រម​ទាំង​ភាព​សោកសៅ​អាច​កើត​ឡើង​បាន​យ៉ាង​ងាយ។ ដើម្បី​ឲ្យ​ជីវិត​នេះ ប្រកប​ដោយ​ភាព​ស្រស់​បំព្រង គួរ​កុំ​លាក់​ខ្លួន​តែ​ក្នុង​បន្ទប់ ឬ​ក្នុង​ផ្ទះ និង​ព្យាយាម​រាប់​អាន​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន ដោយ​សួរ​ឈ្មោះ​គេ អង្គុយ​ជជែក​គ្នា​លេង ដើម្បី​បង្ក​បរិយាកាស​ស្រស់​ថ្លា​សម្រាប់​ខ្លួន​អ្នក។ ក្រៅ​ពី​នេះ អ្នក​អាច​បបួល​មិត្តភ័ក្ដិ​ទៅ​ទី​កន្លែង​ណា ដែល​អាច​រំសាយ​ទុក្ខ​កង្វល់ ក្រោយ​ពេល​សិក្សា ឬ​បំពេញ​ការងារ​នានា។

២. ស្គាល់​ខ្លួន​ឯង៖ គួរ​ចាំ​ថា នៅ​ម្នាក់​ឯង អ្នក​មាន​ពេល​វេលា​ច្រើន ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង និង​រក​អ្វី​ថ្មី​មក​បំពេញ​ជីវិត​ខ្លួន​ឯង។ ចំណាយ​ពេល​ខ្លះ មក​គិត​ថា តើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ក្រៅ​ពី​ការងារ​ប្រចាំ​ថ្ងៃ រក​ចំណុច​ខ្លាំង​របស់​ខ្លួន រួច​យក​វា​មក​ប្រើ​ប្រាស់ ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​សកម្ម​ជាប់​ជា​និច្ច រហូត​គ្មាន​ពេល​វេលា​នឹក​ឃើញ​ថា​ខ្លួន​ឯង​ឯកា។

រូបតំណាង

៣. ចិញ្ចឹម​សត្វ៖ មាន​សត្វ​ចិញ្ចឹម ក៏​អាច​កំដរ​ជីវិត​នៅ​ម្នាក់​ឯង​របស់​អ្នក ព្រោះ​វា​ជា​មិត្ត​ដ៏​ល្អ ជា​ពិសេស​គឺ សុនខ តែ​ម្ដង។ តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​សត្វ មាន​សុខភាព​ល្អ និង​អាច​រស់​បាន​យូរ​ជាង​អ្នក​អត់​ចិញ្ចឹម។ ក្រៅ​ពី​នេះ វា​ក៏​អាច​ឲ្យ​អ្នក​បញ្ចេញ​សកម្មភាព​បាន​ច្រើន​ជាង​មុន រហូត​ភ្លេច​ភាព​អផ្សុក​តប់​ប្រមល់។

៤. មាន​គម្រោង​ទុក​ជា​មុន បង្ការ​ពេល​ឈឺ​ថ្កាត់៖ អារម្មណ៍​ពេល​ឈឺ អាច​ធ្វើ​ឲ្យ​អ្នក​ឯកា​លើស​ពេល​ធម្មតា ដូច​នេះ​ហើយ​ត្រូវ​បង្ការ​ទុក​ជា​មុន។ ទោះ​បី​គ្មាន​អ្នក care គ្មាន​អ្នក​ចាំ​សួរ​នាំ​ពេល​ឈឺ តែ​អ្នក​អាច​មើល​ថែ​ខ្លួន​ឯង​បាន ដោយ​ត្រៀម​ទុក​ជា​មុន ដូច​ជា​ឧបករណ៍​វាស់​កម្ដៅ ស្គត់​បិទ​មុខ​របួស ថ្នាំ​ផ្សេង​ៗ។ នេះ​ក៏​ជា​មូលហេតុ ដែល​អ្នក​គួរ​រាប់​អាន​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន ព្រោះ​ពួក​គេ​អាច​ជួយ​ពេល​មាន​អាសន្ន​កើត​ឡើង។

រូបតំណាង

៥. រៀន​ចម្អិន​អាហារ៖ មាន​សៀវភៅ និង​វិបសាយ​ជា​ច្រើន បង្រៀន​ពី​របៀប​ធ្វើ​ម្ហូប ហើយ​អ្នក​អាច​យក​ទៅ​អនុវត្ត ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​ស្គាល់​រសជាតិ​ថ្មី ហើយ​ក៏​ជា​លំហាត់​មួយ ជួយ​ឲ្យ​អ្នក​បាន​សកម្ម​ផង​ដែរ។

៦. ត្រូវ​គិត​ថា មិន​មែន Forever Alone ទេ៖ ការ​គិត​ថា Forever Alone អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សោកសៅ មិន​ដឹង​គោល​ដៅ​ខាង​មុខ​ជា​អ្វី។ ចូរ​ប្ដូរ​ទស្សនៈ​នេះ ដោយ​គិត​ឡើង​វិញ​ថា មក​ពី​គូ​ព្រេង​មិន​ទាន់​មក​ដល់ ហើយ​ថ្ងៃ​ក្រោយ​អ្នក​អាច​នឹង​ជួប​មនុស្ស​ម្នាក់ ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​រំភើប​បើក​យក​ស្នេហា។ នោះ​អ្នក​នឹង​សប្បាយ​ចិត្ត មាន​ក្ដី​សង្ឃឹម ញញឹម​ជាប់​ជា​និច្ច។

រូបតំណាង

៧. សម្អាត​ផ្ទះ​ជា​ប្រចាំ៖ នៅ​ម្នាក់​ឯង ងាយ​ណាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្ជិល គ្មាន​សណ្ដាប់​ធ្នាប់ ធ្លាក់​ទៅ​ក្នុង​ទម្លាប់​អាក្រក់ ព្រោះ​គ្មាន​នរណា​ចាំ​ចាប់​កំហុស ឬ​ឃើញ​ថា​អ្នក​មាន​ទម្លាប់​បែប​នោះ​ឡើយ។ ដូច​នេះ គួរ​រៀប​ចំ​ឲ្យ​បាន​ស្អាត​បាត វា​នឹង​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់​ថ្លា ទោះ​បី​នៅ​ម្នាក់​ឯង​ក៏​ដោយ។

៨. ទិញ​របស់​ដែល​ចង់​បាន៖ មិន​ចាំ​បាច់​នរណា​ទិញ​ឲ្យ​ទេ គឺ​អ្នក​អាច​ទិញ​ឲ្យ​ខ្លួន​ឯង​បាន ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​ថា​ចង្អៀត​ចង្អល់​ចំពោះ​ខ្លួន​ឯង។ លុយ​សន្សំ ប្រាក់​ខែ ឬ​លុយ​ផ្សេងៗ អាច​ចំណាយ​ដើម្បី​បំពេញ​ជីវិត​របស់​ខ្លួន នោះ​ជា​រឿង​សប្បាយ​ចិត្ត​បំផុត ហើយ​ក៏​គ្មាន​អារម្មណ៍​ថា​​ឯកា​ដែរ៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់