• 2019-02-13 13:35:51
  • ព័ត៌មាន

ក្តៅ! ១៤កុម្ភៈស្អែក អ្នក Singleទាំងអស់អាច​ទៅមើលកុនបង់ថ្លៃតែពាក់កណ្តាល Smart ប៉ាវ Popcornទៀត

  • 2019-02-13 13:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ជាង ២ម៉ោង​មុន​នេះ SMART ស្រាប់​តែ​ប្រកាស​ចែក​កាដូ​ពិសេស​ក្តៅ​ៗ​ចំពោះ​អតិថិជន SmartVIP ទាំងអស់​ដែល​អត់​​គូ ឬ Single អាច​ទៅ​មើល​កុន​នៅ​គ្រប់​សាខា​រោង​កុន Major ដោយ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​សំបុត្រ​ដល់​ទៅ ៥០% អម​ជាមួយ​ការ​ផ្តល់​ជូន​ពិសេស​ជា​ច្រើន​មុខ​ទៀត​។

ប្រូម៉ូសិន​ដ៏​ទាន់​សម័យ​កាល​នេះ​ទើប​តែ​បង្ហោះ​មិនទាន់ ២ម៉ោងស្រួលបួលផង ទាក់ទាញ​ចំនួន​អ្នក Comment និង​ ស៊ែរ ជាង ៥០០ទៅហើយ ឯង​ចំណង​ជើងប្រូម៉ូសិនក៏ហួសចិត្តដែរ គឺ «Let’s Go Solo Valentine»។

« ម្នាក់​ឯង​មាន​អ្វី​មិន​ល្អ? Let’s Go Solo Valentine ជាមួយ SmartVIP!! ? ដើម្បី​លើក​ទឹក​ចិត្ត​អ្នក Single ដែល​មាន​ចំនួន​ច្រើន​លើស​លុប! SmartVIP នឹង​បញ្ចុះ​តម្លៃ ៥០% លើសំបុត្រកុន 2D & 3D ព្រមទាំង FREE កូកាខ្នាតធម្មតា Popcorn និងក្រដាសជូតទឹកភ្នែក (ក្រែងលោ ឃើញគូគេ Sweet ពេលកំពុងមើលកុន ?) ដោយឥតគិតលុយ នៅគ្រប់សាខារោងភាពយន្ត Major Cineplex by Smart ថ្ងៃទី ១៤ កុម្ភៈ។ #TeamSingle»។ នេះ​បើ​តាម​ការ​ដក​ស្រង់​ទាំង​ស្រុង​ចេញ​ពី​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ SmartAxiata

ដើម្បី​កុំ​ឲ្យ​បងប្អូន Single យើង​ខក​ខាន​ប្រូម៉ូសិន​ដ៏​រំភើបនេះ សូម​បញ្ជាក់​ថា៖

  • ជួយ Mention អ្នក Single ដែល​មិន​ទាន់​មាន​គម្រោង​ដើរ​លេង
  • ការ​ផ្តល់​ជូន​មាន​កំណត់
  • អតិថិជន SmartVIP អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ បាន​តែ​ម្តង និង​មួយ​សំបុត្រ​តែ​ប៉ុណ្ណោះ៕
(ប្រភព៖ ផេក Smart Axiata)

អត្ថបទ៖ លីដា

មតិយោបល់