• 2019-02-14 01:48:10
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! ស្ត្រីជប៉ុននាំគ្នាបះបោរប្រឆាំងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ព្រោះហេតុផល១

  • 2019-02-14 01:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​នាក់ កំពុង​នាំ​គ្នា​បះបោរ​ប្រឆាំង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ដែល​ជា​ប្រពៃណី​ត្រូវ​បាន​ប្រារព្ធ​ឡើង​អស់​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​នេះ។

តាម​ប្រពៃណី​ក្នុង​ប្រទេស​ជប៉ុន ស្ត្រី​ទាំង​អស់​ត្រូវ​ទិញ​សូកូឡា ឬ Giri Choco ជូន​ប្រុស​ៗ​ដែល​ជា​មិត្ត​រួម​ការងារ​ប្រុស​នៅ​ថ្ងៃ​ទី ១៤​ខែ​កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំ។ លើស​ពី​នេះ​ទៀត ស្ត្រី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទិញ​សូកូឡា​នៃ​ក្ដី​ស្រឡាញ់ (Honmei Choco) ជូន​ចំពោះ​ដៃ​គូ​ស្នេហា​ឬ​មនុស្ស​ដែល​គេ​លួច​ស្រឡាញ់​ទៀត​ផង។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ ស្ត្រី​ជា​ច្រើន​នាក់​បាន​ចេញ​មុខ​មក​ប្រឆាំង​នឹង​ប្រពៃណី​នេះ​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។

យ៉ាង​ណាមិញ យោង​តាម​ការ​ស្ទាបស្ទង់​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ស្ត្រី​ប្រមាណ ៣៥% ប៉ុណ្ណោះ​ដែល​នឹង​ទិញ​សូកូឡា​ជូន​បុរស​ៗ ខណៈ​ដែល ៦០%​ផ្សេង​ទៀត​នឹង​ទិញ​ជូន​ខ្លួន​ឯង​ជំនួស​វិញ​នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដីស្រឡាញ់​នេះ៕

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់