• 2019-02-18 05:56:51
  • ព័ត៌មាន

អត់យកលុយ ៣ខែ មានតូបរៀបចំស្អាតមួយកំផ្លេ ចាំតែចូលមកលក់រួចស្រេច

  • 2019-02-18 05:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលមានបំណងចង់ប្រកបអាជីវកម្មបើកលក់អាហារ ពេលនេះឱកាសល្អមកដល់ហើយ ខាងផ្សារទំនើបសុវណ្ណាបានប្រកាសដំណឹងល្អ ដល់បងប្អូនទាំងឡាយឱ្យលក់សាកល្បងមិនគិតពីប្រាក់កម្រៃរយៈពេល ៣ខែ ដែលមានទីតាំងនៅជាន់ទី ៣។

មិនត្រឹមតែមិនយកថ្លៃរយៈពេល ៣ខែហើយនៅមានអត្ថប្រយោជន៍ដែលទទួលបានជាច្រើនដូចជា៖

  • អាចលក់សាកល្បងដោយឥតគិតប្រាក់ឈ្នួលទីតាំងរយៈពេល ៣ខែ ដោយពុំតម្រូវឲ្យបង់ប្រាក់កក់រួមជាមួយនឹងអត្រាចែកភាគរយពិសេស
  • ពុំចាំបាច់ចំណាយលើការតុបតែងលម្អតូបបន្ថែម គឺលោកអ្នកអាចចូលលក់បានភ្លាមៗត្បិតទីតាំងត្រូវបានរៀបចំរួចជាស្រេច
  • ពុំចាំបាច់ចំណាយលើសម្ភារប្រើប្រាស់ដូចជា ចាន ស្លាបព្រា ចង្កឹះ តុ កៅអី សម្រាប់បម្រើជូនអតិថិជន រួមទាំងសេវាកម្មសំអាតផងដែរ
  • ទីតាំងមានផាសុកភាព និងអនាម័យតាមស្តង់ដារ

ឱកាសល្អមកដល់ប៉ុណ្ណេះហើយ សាកមកលក់ ៣ខែសិនមក សម្រាប់ព័ត៌មានបន្ថែមអាចមក ផ្សារទំនើបសបភីង សេនធ័រ សុវណ្ណា#307-309 ផ្លូវ Golden City សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញផ្ទាល់ ឬទាក់ទងតាមរយៈលេខ 070 888084 / 016 700001 ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់