• 2019-02-16 06:45:45
  • ការអប់រំ

មនុស្ស​១០​ប្រភេទ​ដែល​ទំនង​ជា​នឹង​រស់​នៅ​​ក្នុង​ជីវិត​តែ​ម្នាក់​ឯង​រៀង​រហូត​

  • 2019-02-16 06:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​ការ​ស្ទង់​មតិ​​របស់​ Gallup ដែល​​ជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា ៦០% នៃ​យុវជន​អាមេរិក​ (ដែល​ជា​ប្រទេស​ចម្រុះ​ជាតិសាសន៍)​ រស់​នៅ​ក្នុង​ជីវិត​តែ​ម្នាក់​ឯង។

រូបតំណាង

ខាង​ក្រោម​នេះ​គឺ​ជា​មនុស្ស​១០ប្រភេទ​ដែល​ទំនង​​មិន​អាច​រស់​ក្នុង​ជីវិត​គូរ​បាន​ ហើយ​ហេតុ​ផល​ចម្បង គឺ​ដោយសារ​ឥរិយាបទ​ផ្ទាល់​របស់​ពួកគេ​តែ​ម្តង៖

​​​​១ កូន​ប្រុស​ដែល​ស្តាប់​សម្តី​ម៉ាក់​ប៉ា​គ្រប់​ម៉ាត់ (Mama's boy)

បុរស​ប្រភេទ​នេះ​អាច​ជា​មិត្ត​ល្អ​ម្នាក់ ប៉ុន្តែ​គេ​មិនមែន​ជា​ស្វាមី​ល្អ​ម្នាក់​ទេ។ ប្រាដក​ណាស់​ថា​បើ​ម៉ាក់​គេ​តែង​នៅ​ក្បែរ​គេ​ពិត​ជា​អ្វីៗ​ងាយស្រួល​គ្រប់​យ៉ាង។ ម៉ាក់​បោក​ខោអាវ​ឲ្យ ម៉ាក់​សំអាត​បន្ទប់​ឲ្យ ហើយ​បើ​ស្តាប់​បង្គាប់ ម៉ាក់​ថែម​លុយ​ឲ្យ។ ប៉ុន្តែ​ជា​រឿយៗ​បុរស​ប្រភេទ​នេះ តែង​ចង់​បាន​ការ​ថ្នាក់ថ្នម​ដោយ​ការ​ស្តាប់​បង្គាប់ ប៉ុន្តែ​គេ​មិន​អាច​ផ្តល់​ភាព​កក់ក្តៅ​ ផ្តល់​ការ​ការពារ​​អ្នក​ដទៃ​​បាន​ឡើយ។

២ អ្នក​គាំទ្រ​ស្មោះស្ម័គ្រ (Fan)

“ខ្ញុំ​មិន​អាច​ទៅ​ជួប​ប៉ាម៉ាក់​អ្នក​​បាន​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​គាំទ្រ​ក្រុម​របស់​ខ្ញុំ"។ ប្រសិន​បើ​អ្នក​បាន​លឺ​ដូច​នេះ មាន​ន័យ​ថា​អ្នក​កំពុង​ទាក់ទង​ជាមួយ​បុរស ឬ ស្រ្តី​ដែល​លះបង់​គ្រប់យ៉ាង​ដើម្បី​តែ​ចំណង់​ចំណូល​ចិត្ត​ចិត្ត​របស់​គេ​តែ​ប៉ុណ្ណោះ។

៣ ប្រភេទ​មនុស្ស​​ជាង​សូនរូប (Sculptor)

បុរស​ឬ​ស្រ្តី​ប្រភេទ​នេះ តែង​រើស​គូស្រករ​របស់​គេ​ទាល់​តែ​មាន​លក្ខខ័ណ្ឌ​ឥតខ្ចោះ​​សម​នឹង​ជីវិត​របស់​ពួកគេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ស្លៀក​ខោប៊យ ឲ្យ​អ្នក​ប្រឹង​សម្រក​ទម្ងន់ ឬ ព្យាយាម​រក្សា​រាង​ឲ្យ​ស្អាត នោះ​បាន​ន័យ​ថា ជួប​មនុស្ស​ប្រភេទ​ Sculptor ធ្វើ​ឲ្យ​អ្នក​មាន​សំណាង​ទៅ​វិញ។

៤ មនុស្ស​ដឹង​សព្វ

មនុស្ស​ប្រភេទ​នេះ ត្រៀម​ខ្លួន​ប្រាប់​ពី​រឿងរ៉ាវ​ដែល​គេ​ចាប់អារម្មណ៍​ប៉ប៉ាច់​ប៉បោច​ជា​ច្រើន។ គាត់​មិន​ចាប់អារម្មណ៍​ស្តាប់​អ្នក​ដទៃ​ទេ។​ ឧទាហរណ៍​បើ​អ្នក​បន្ថែម​ឃ្លា​ទៅ​លើ​រឿង​របស់​គាត់ គាត់​នឹង​កាត់​អ្នក​ភ្លាម "ម្តង​នោះ​ខ្ញុំ ...”។ បើ​អ្នក​ចំណាយ​ពេល​ជាមួយ​មនុស្ស​ប្រភេទ​នេះ ទៅ​មើល​កុន​ម្នាក់​ឯង​ប្រសើរ​ជាង។

៥ អ្នក​ប៉ាវ (Spender)

បុរស​នេះ​នឹង​អញ្ជើញ​ស្រី​ស្អាត​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច ហៅ​បង្កង អាហារ និង ស្រា​ថ្លៃៗ។ ប៉ុន្តែ​ពេល​ក្រោយ គាត់​នឹង​ខ្ចី​លុយ​នាង​ ១០ ដុល្លារ​វិញ ក្រោយ​ខ្ចី​លុយ​គេ​មក​ហ៊ឺហា​លែង​បាន។

៦ អ្នក​ចូលចិត្ត​បង្ក​រឿង (Brawler)

ឧទហរណ៍​បើ​នាង​ត្រូវ​បាន​គេ​ដាក់​សាច់​ក្លាសេ​ឲ្យ​ញ៉ាំ ឬ ប្រទះ​ទឹកដោះគោ​​ផុត​កំណត់ ធូលី​ក្នុង​បន្ទប់​សណ្ឋាគារ ហើយ​មាន​អ្វីៗ​ផ្សេង​ទៀត​​ដែល​មនុស្ស​ប្រភេទ​នេះ​អាច​យក​ជា​ហេតុផល​បង្ក​ឈ្លោះ​បាន។ ​ មនុស្ស​ប្រភេទ​ ​Brawler ហាក់​សប្បាយ​រីករាយ​នៅ​ពេល​ចាប់​កំហុស​រឿង​អ្វី​មួយ ដើម្បី​បាន​បង្ហាញ​ជំនាញ​ឈ្លោះ​ដ៏ "ឆ្នើម"​ របស់​គេ ប៉ុន្តែ​ប្តី ឬ ប្រពន្ធ​របស់​មនុស្ស​ប្រភេទ​នេះ​មិន​សរសើរ​ទង្វើ​របស់​ពួកគេ​ឡើង។ ផ្ទុយ​ទៅ​វិញ គាត់​នឹង​លាក់​អារម្មណ៍​ដែល​អៀន​ខ្មាស​អ្នក​ដទៃ។

៧ ប្រភេទ​មនុស្ស​ស្មាតហ្វូន (A smartphone person)

គេ​តែង​បង្ហាញ​អារម្មណ៍​សប្បាយ​កើត​ទុក្ខ មិន​ដែល​ឆ្ងាយ​ពី​ទូរស័ព្ទ ហើយ​គេ​បន្ត​ឆ្លើយ​ឆ្លង​ comments ឥត​ឈប់ ឬ ដៃ​កាន់​ទូរស័ព្ទ​មិន​លែង ទោះ​ជា​កំពុង​ញ៉ាំ​អាហារ។ ប្រសិន​បើ​ដៃគូ​របស់​អ្នក​រស់​នៅ​ក្នុង​ពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ប្រហែល​ជា​ពួកគេ​ក៏​កំពុង​ស្វែង​រក​ក្តី​ស្រលាញ់​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

៨ មនុស្ស​សន្សំ​សំចៃ​ជ្រុល (Thrifter)

មនុស្ស​ប្រភេទ​នេះ​នៅ​តែ​មិន​បាច់​ត្រូវ​ការ smartphone ពីព្រោះ Nokia ៣៣១០ របស់​គេ​នៅ​តែ​អាច​ប្រើ​បាន។ គេ​នៅ​តែ​ប្រើ​ខោអាវ​ចាស់ៗ ហើយ​ចង់​បន្ត​ប្រើ​វា​យូរ​បំផុត​តាម​ដែល​អាច​ទៅ​រួច បើ​ទោះ​ជា​មាន​លុយ​ទិញ​ថ្មី​ក្តី ព្រោះ​គិត​ថា​ចាស់​ក៏​ពាក់​បាន។ ប៉ុន្តែ​ដៃគូ​របស់​គេ​មាន​ទស្សនៈផ្ទុយ​ពី​នេះ ហើយ​គ្នា​ក៏​មាន​អារម្មណ៍​ខ្មាស់​អៀន​នៅ​ពេល​នៅ​ជិត​មនុស្ស​ប្រភេទ Thrifter។

៩ មនុស្ស​បារម្ភ​គ្រប់​រឿង

ឧទាហរណ៍​មនុស្ស​ប្រភេទ​នេះ បារម្ភ​តាំង​ពី​ថា​គួរ​យក​កូន​២​បាន​ហើយ​ក្រោយ​រៀបការ ឬ ថា​បារម្ភ​នេះ​បារម្ភ​នោះ មាន​ចរិត​សូញសាញ​មិន​ដាច់ស្រេច គួរ​ឲ្យ​ធុញ​ទ្រាន់។

១០ ប្រភេទ​មនុស្ស​សកម្មជន

គេ​តែង​ចង់​ឲ្យ​ដៃគូ​យល់ស្រប​តាម​គំនិត​របស់​ខ្លួន​ទាំង​ស្រុង ពិសេស​ទៅ​លើ​និន្នាការ​សង្គម​ ហើយ​អ្នក​ប្រហែល​​ជា​ត្រូវ​បាន​ដៃគូ​អ្នក​ហាមឃាត់​មិន​ឲ្យ​យក​រឿង​ដែល​គេ​មាន​ជំនឿ​ថា​ត្រូវ​ទៅ​កំប្លែង​លេង​សើច​ទៀត​ផង។

ដូច្នេះ​អ្នក​មាន​ជម្រើស​២ បើ​ចង់​រស់​នៅ​​ជាមួយ​មនុស្ស​មនោគមវិជ្ជា​បែបនេះ ទី១ អ្នក​ត្រូវ​ subscribe គំនិត​របស់​ដៃគូ​អ្នក​ថា​ដូច​អ្វី​ដែល​អ្នក​គិត​ដែរ និង ទី​២ អ្នក​​ត្រូវ​ជំទាស់​ដាច់​ខាត​ថា​អ្នក​មិន​បាន​រីកចម្រើន​តាម​របៀប​ដែល​ពួកគេ​មាន​នៅ​ក្នុង​ជីវិត​ឡើយ។

​​អ្នក​ប្រហែល​ជា​បាន​ជួប​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រភេទ​មនុស្ស​នៅ​ក្នុង​បញ្ជី​នេះ ឬ ប្រសិន​បើ​អ្នក​ជា​ប្រភេទ​មនុស្ស​​ស្ថិត​ក្នុង​ជំពូក​ណា​មួយ​ក្នុង​ចំណោម​អ្នក​ទាំង​នេះ ​អ្នក​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​​​​​ធ្វើ​ឲ្យ​ជីវិត​គូ​របស់​អ្នក​រីក​ចម្រើន៕ ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់