• 2019-02-18 08:25:32
  • ជំនឿ

មកដឹងអត្ថន័យសំខាន់បំផុត ទើបពុទ្ធបរិស័ទតែងដើរដង្ហែជាក្បួន ក្នុងថ្ងៃបុណ្យមាឃបូជា

  • 2019-02-18 08:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចូល​រួម​ដើរ​ដង្ហែ​​ជា​ក្បួន​​ ក្នុង​ថ្ងៃ​​បុណ្យ​ មាឃ​បូជា​ គគ្រឹក​គគ្រេង​​រៀង​រាល់​ឆ្នាំ​​ ​​​គឺ​ដើម្បី​ដាស់​​​សតិ​អារម្មណ៍​អ្នក​ដែល​នៅ​តាម​ផ្ទះ ស្រុក​ភូមិ​​ ​ងាក​​មក​ចាប់​អារម្មណ៍​ ឆ្ងល់​ សួរ​​ និង​ចង់​ដឹង​អំពី​ពិធី​បុណ្យ​ ដែល​ជា​ឱកាស​មួយ​ផ្សព្វផ្សាយ​ទៅ​កាន់​ពុទ្ធបរិស័ទ។ នេះ​បើ​តាម ភិក្ខុ​​ លី​ ប៊ុណ្ណារិទ្ធ ជា​ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៃ វត្ត​​ព្រែក​អំបិល​ ស្រុក​​ស្អាង​ ខេត្ត​កណ្ដាល។

ព្រះ​ភិក្ខុ​​ គង់​នៅ​វត្ត​ព្រែក​អំបិល បាន​មាន​ដីកា​ប្រាប់​ Sabayថា៖ " បើ​សិន​ ជា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រព្រឹត្ត​ទៅ​តែ​​ក្នុង​វត្ត​ទេ​​ នោះ​​ពិធី​បុណ្យ​ នឹង​ដឹង​តែ​មនុស្ស​ដែល​ចូល​រួម​នៅ​ក្នុង​វត្ត​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ ការ​ដើរ​ដង្ហែ​ក្បួន​ គគ្រឹក​គគ្រេង​នោះ​​គឺ​ដើម្បី​ដាស់​​​សតិ​អារម្មណ៍​អ្នក​ដែល​នៅ​តាម​ផ្ទះ​ ហ្នឹង​ឲ្យ​គាត់​ងាក​​មក​ចាប់​អារម្មណ៍​ ឆ្ងល់​ សួរ​​ និង​ចង់​ដឹង ដែល​ជា​ឱកាស​មួយ​ផ្សព្វផ្សាយ​ទៅ​កាន់​ពុទ្ធបរិស័ទ​។"​ ព្រះ​គ្រូ​សូត្រ​ស្ដាំ​ក៏​មាន​​សង្ឃដីកា​​បន្ថែម​ថា ការ​ដើរ​ដង្ហែ​ក្បួន​នោះ​ផង​ដែរ គឺ​​ជា​ការ​ជួប​ប្រជុំ​គ្នា​ដ៏​ធំ តាំង​ពី​បុរាណ​កាល​ រហូត​ដល់​បច្ចុប្បន្ន​ គឺ​ដើម្បី​រំលឹក​គុណ​ ដល់​សេចក្ដី​ល្អ​របស់​ ព្រះសម្មាសម្ពុទ្ធ​ ដែល​ព្រះ​អង្គ​បាន​បំពេញ​នូវ​ពុទ្ធ​កិច្ច​ផ្សេង​ៗ ដោយ​​​យក​ថ្ងៃ​១៥​ កើត​ខែ​មាឃ​ ជា​ថ្ងៃ​ជួប​ជុំ។

ចំពោះ​ការ​ដើរ​ដង្ហែ​ មាន​ពុទ្ធ​បរិស័ទ​​ស្លៀក​សំលៀក​បំពាក់​ព័ណ៌​ស ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​សមរម្យ​ ក្នុង​ថ្ងៃ​​ពិសេស​នោះ​ ហើយ​ដង្ហែ​ជា​ក្បួន​ដែល​មាន​​ផ្កា​ភ្ញី គ្រឿង​ក្រអូប​ គ្រឿង​សក្ការៈ​ នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​ពញ្ញាក់​ស្មារតី​​ដល់​ពុទ្ធបរិស័ទ​​នៅ​តាម​ស្រុក​ភូមិ។ ​ តាម​សង្ឃ​ដីកា​របស់​ព្រះ​គ្រូ​ លី​ ប៊ុណ្ណារិទ្ធ ​​ពិធី​បុណ្យ​មាឃ​បូជា ជា​ពិធី​​ជួប​ជុំ​ដ៏​ធំ​មួយ​សម្រាប់​ពុទ្ធ​សាសនា​ ​ឬ​ហៅ​ថា ​មហា​មាឃ​បូជា ​ដោយ​​មនុស្ស​ទូទាំង​ប្រទេស​បាន​ឈប់​សម្រាក​​ពី​ការងារ​ ដើម្បី​បើក​ឱកាស​ឲ្យ​ មាន​ការ​ជួប​ជុំ​គ្នា​។ ហើយ​ពិធី​បុណ្យ​នេះ គឺ​ប្រារព្ធ​ឡើង​សម្រាប់​រំលឹក​ដល់​កិច្ច​សំខាន់​​បីធំ​​ៗ គឺ៖

  • ការ​​​ប្រជុំ​ពុទ្ធបរិស័ទ​

  • ព្រះ​ពុទ្ធ​សម្ដែង​ឱវាទ ខ្លឹម​សារ​​សំខាន់​នៃ​ព្រះ​ធម៌​

  • ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ដាក់​ព្រះ​ជន​​​សង្ខារ​ បរិនិព្វាន​ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់