• 2019-02-20 03:13:51
  • ព័ត៌មាន

ថតបានសត្វផេនឃ្វីនមួយក្បាល មានរោមខ្មៅសុទ្ធកម្រឃើញបំផុត (មានវីដេអូ)

  • 2019-02-20 03:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ផេនឃ្វីន​ដែល​មាន​ដង​ខ្លួន​ខ្មៅ​សុទ្ធ​ដ៏​កម្រ​មួយ​ក្បាល ត្រូវ​គេ​ថត​បាន​ក្នុង​កម្មវិធី​ឯកសារ​មួយ​នៅ​ទ្វីប​អង់តាកទិច។

នៅ​ក្នុង​វីដេអូនេះ គេ​ឃើញ​សត្វ​ផេនឃ្វីន​ដ៏​កម្រ​កំពុង​ឈរ​នៅ​ជាមួយ​ផេនឃ្វីន​រាប់​រយ​ក្បាល​ផ្សេង​ទៀត​ដែល​ជា​ជម្រក​របស់​ពួកវា។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ គឺ​គេ​ប្រទះ​ឃើញ​សត្វ​ផេនឃ្វីន​មួយ​ក្បាល​ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពីគេ ដោយ​ក្បាល​និង​ដង​ខ្លួន​របស់​វា​មាន​ពណ៌ខ្មៅ និង​ស្នាម​ពណ៌លឿង​នៅ​ពី​លើ​ក។ វីដេអូ​នេះ ត្រូវ​បាន​ថត​នៅ​ក្នុង​កម្មវិធី​ឯកសារ​សត្វ​របស់ BBC ឈ្មោះ Dynaties ដែល​អាច​ជា​លើក​ដំបូង​បង្អស់​ក្នុង​ការ​ថត​បាន​សត្វ​ផេនឃ្វីន​ពណ៌​ខ្មៅ​សុទ្ធ​ដ៏​កម្រ​នេះ។

គួរ​ឲ្យ​ដឹង​ថា សត្វ​ផេនឃ្វីន​នេះ​ជា​ប្រភេទ The Emperor ដែល​ជា​ពូជ​ផេនឃ្វីន​ធំ​បំផុត​ហើយ​អាច​មាន​កម្ពស់​រហូត​ដល់ ១,២​ម៉ែត្រ និង​មាន​ទម្ងន់​ចន្លោះ​ពី ២២ ទៅ ៤៤​គីឡូក្រាម​ទៀត​ផង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Sputnik News ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់