• 2019-02-22 07:52:48
  • ព័ត៌មាន

គម្រោង​ថ្មី​ប្រមាណ ៤០ហិកតា ក្នុង​ចំណោម ៥ ពី បុរី​ ប៉េង​ ហួត បើក​ការ​ដ្ឋាន​សាង​សង់ព្រឹកមិញ​ហើយ​

  • 2019-02-22 07:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក ២២ កុម្ភៈ ២០១៩ បុរី​ ប៉េង ហួត បាន​រៀប​ចំ​ពិធី​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​ សាងសង់​​គម្រោង​ដឹស្តាមេរាហ្កាដិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ក្រវាត់​ក្រុង​ទី២ ក្នុង​តំបន់​អភិវឌ្ឍ​ ពាណិជ្ជកម្ម ភាគ​ខាង​ត្បូង​ ភ្នំពេញ​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ថ្នាក់ដឹកនាំ​ បុគ្គលិក​គ្រប់ជាន់ថ្នាក់​ផងដែរ។

គម្រោង​ថ្មី​មួយ​នេះ​ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន ទំនើប​ចម្រុះ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ និងពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ហើយ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ៤០ហិកតា ជាមួយ​នឹង​លំនៅឋាន​ចម្រុះ​ជិត ១០០០ខ្នង។ ក្នុង​គម្រោង​នេះ​ទៀត​សោត​ ក៏​មាន​បន្ថែម​ប្រភេទ​វិឡា​ដែល​បាន​រចនា​ម៉ូដ​ថ្មី ចំនួន ២​ផងដែរ គឺ​ វិឡា ឃ្វីន​ថ្មី និងវិឡា ព្រីន​ ប៊ី ដើម្បី​ផ្តល់​ជម្រើស​កាន់​តែ​សម្បូរ​បែប។

គម្រោង​នេះ​ជា​គម្រោង​ថ្មី​មួយ​ ក្នុង​ចំណោម​គម្រោង​ទាំង ៥ ដែល​ក្រុម​ហ៊ុន​ បុរី ប៉េង ហួត បាន​អភិវឌ្ឍ​ក្នុងឆ្នាំ ២០១៩ ដើម្បី​ចូលរួមដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ។ ក្នុង​ចំណោម​គម្រោង​ថ្មី​ទាំង ៥​នេះ​ ស្ថិត​នៅទីតាំង​ ៣ផ្សេងៗគ្នា​ដែល​ពោរពេញ​ដោយ​សក្តា​នុពល​ខ្លាំង​នៃ​ការ​អភិវឌ្ឍ​ទី​ក្រុង​។

ជាក់ស្តែ​ង​សម្រាប់​គម្រោង​អភិវឌ្ឍ​លំនៅឋានទំនើបចម្រុះ ដឹស្តា មេរាហ្កាដិន នេះ​ជា​គម្រោង​អភិវឌ្ឍ​ដែល​ផ្តោត​សំខាន់​លើ​ធម្មជាតិបៃតង សួនច្បារ​ធំទូលាយ ថែមទាំង​មាន​តំបន់​ពាណិជ្ជកម្ម​ ពោរពេញ​ទៅ​ដោយ​ហាង​ទំនិញ​សេវាកម្មសម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​តំបន់​ផង​ដែរ។

អ្វី​ដែល​ពិសេស​នោះ​ អតិថិជន​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០​% ពី​គម្រោង​ថ្មី​នេះ​ ហើយ​លោក​អ្នក​​ក៏​អាច​បង់​រំលស់​ដោយ​គ្មាន​ប្រាក់​កក់​ រយៈ​ពេល ១៧ឆ្នាំ​ ផុត​កំណត់​ត្រឹម​ចុង​ខែ​កុម្ភៈ​នេះ​ហើយ។ សម្រាប់ព័ត៌មាន​បន្ថែម​ អាច​ទាក់ទង​តាមសួរព័ត៌មាន​ពីគ្រប់ការិយាល័យ​លក់​គ្រប់កន្លែង ឬ តាមរយៈ៖

  • ទូរសព្ទ​លេខ 015 90 67 89
  • Email: sale@penghuoth.com
  • ឬគេហទំព័រហ្វេសប៊ុក: Borey Peng Huoth Group

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់