- 2019-02-24 06:33:02
- ព័ត៌មាន
រថភ្លើងគីម ជុងអ៊ុនចាប់ផ្ដើមចេញដំណើរពីព្យុងយ៉ាងឆ្ពោះទៅហាណូយចម្ងាយរាប់ពាន់គីឡូម៉ែត្រ
- 2019-02-24 06:33:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថភ្លើងគីម ជុងអ៊ុនចាប់ផ្ដើមចេញដំណើរពីព្យុងយ៉ាងឆ្ពោះទៅហាណូយចម្ងាយរាប់ពាន់គីឡូម៉ែត្រ
ចន្លោះមិនឃើញ
រថភ្លើងរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានចាប់ផ្ដើមចេញដំណើរពីទីក្រុងព្យុងយ៉ាងហើយដើម្បីឆ្ពោះទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាមសម្រាប់ជំនួបកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ឲ្យដឹងថារថភ្លើងនេះបានចេញដំណើរកាលពីថ្ងៃសៅរ៍ដោយត្រូវឆ្លងកាត់ប្រទេសចិនមុនចូលទៅដល់ទឹកដីប្រទេសវៀតណាមក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ប្រភពដដែលបន្ដថា លោកគីមជុងអ៊ុនត្រូវបានរួមដំណើរដោយមន្ត្រីជាន់ខ្ពស់ Kim Yong-chol និងរដ្ឋមន្ត្រីក្រសួងការបរទេស Ri Yong-ho ក៏ដូចជាប្អូនស្រីរបស់លោក Kim Yo-jong ផងដែរ។ រថភ្លើងនេះ ត្រូវបានគេរំពឹងថានឹងធ្វើដំណើររយៈពេល ២ថ្ងៃដើម្បីអាចទៅដល់ប្រទេសវៀតណាមដោយឆ្លងកាត់ព្រំដែនចិនតាមទីក្រុង Dandong។
គួរឲ្យដឹងថា ជំនួបកំពូលលើកទីពីររវាងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និងប្រធានាធិបតីទី ៤៥អាមេរិកលោកដូណាល់ ត្រាំត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃពុធ និងព្រហស្បតិ៍សប្ដាហ៍នេះក្នុងទីក្រុងហាណូយប្រទេសវៀតណាមដោយផ្ដោតសំខាន់លើការពិភាក្សាលើការដកនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ក៏ដូចជាដកទណ្ឌកម្មដែលអាមេរិកដាក់មកលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងផងដែរ៕