• 2019-02-25 03:30:00
  • ការអប់រំ

ឆ្ងល់មែនទេ ហេតុអីកូនចេះរឿងមិនល្អមកពីណា តាមពិតឳពុកម្តាយសោះជាដើមហេតុធំ

  • 2019-02-25 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយ​ ឬ​អាណាព្យាបាល​គ្រប់រូប តែង​ចង់​ឃើញ​កូន​ដែល​ចិញ្ចឹម​ផ្ទាល់​ដៃ ធំធាត់ ដោយ​ភាព​វៃ​ឆ្លាត និង​រស់​នៅ​មាន​សីលធម៌​ល្អ។ ផ្ទុយ​មក​វិញ បើ​កូន​ៗ​ខ្លះ ដែល​មិន​បាន​សម​ដូច​បំណង​របស់​អ្នក​ទេ សូម​កុំ​អាល​ខឹង​សម្បារ​ក្មេង​អី។

រូបតំណាង

ដើម្បី​ជួយ​កែ​តម្រូវ​ឲ្យ​កូន​អ្នក ក្លាយ​ជា​ក្មេង​ល្អ​វិញ សូម​ងាក​មក​មើល​សកម្មភាព​មួយ​ចំនួន​របស់​អ្នក​ដែល​មាន​ឥទ្ធិពល​លើ​ការ​គិត​របស់​កុមារ។

១. ប្រសិន​ជា​កូន​របស់​អ្នក​តែងតែ​មាន​ចេតនា​រំខាន​ដល់​អ្នក នោះ​មាន​ន័យ​ថា​អ្នក​ពុំ​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​គេ​ឡើយ។ ដូចនេះ គេ​ក៏​មក​រក​ភាព​កក់ក្ដៅ​នេះ​ដោយ​ខ្លួនឯង​ពី​អ្នក។

រូបតំណាង

២. នៅ​ពេល​ដែល​កូន​អ្នក​ស្រាប់​តែ​រៀន​ចេះ​កុហក នោះ​មាន​ន័យ​ថា​ អ្នក​ធ្លាប់​មាន​ទង្វើ​នេះ ទើប​គេ​រៀន​តាម។

រូបតំណាង

៣. នៅ​ពេល​ដែល​កូន​ខ្វះ​ជំនឿ​ចិត្ត មាន​ន័យ​ថា​ អ្នក​ផ្ដល់​គំនិត​ដល់​គេ​ច្រើន​ជាង​ការ​លើក​ទឹក​ចិត្ត។

៤. នៅ​ពេល​ដែល​កូន​អ្នក​ពុំ​ហ៊ាន​ប្រឈម​មុខ​ដោយ​ខ្លួនឯង នោះ​មាន​ន័យ​ថា​នៅ​ពេល​ដែល​គេ​នៅ​តាំង​ពី​តូច អ្នក​តែង​តែ​ស្ដី​បន្ទោស​ឲ្យ​គេ​នៅ​ចំពោះ​មុខ​មហាជន។

រូបតំណាង

៥. នៅ​ពេល​ដែល​កូន​អ្នក​ប្រែ​ជា​ពុំ​ក្លាហាន មាន​ន័យ​ថា​អ្នក​តែងតែ​ជួយ​ដោះស្រាយ​គេ​គ្រប់​រឿង ទើប​ធ្វើ​ឲ្យ​គេ​កំសាក។

៦. នៅ​ពេល​ដែល​កូន​អ្នក​កើត​មាន​ចិត្ត​ច្រណែន​ច្រើន មាន​ន័យ​ថា​អ្នក​ចូលចិត្ត​យក​កូន​អ្នក​ដទៃ​មក​ប្រៀប​នឹង​កូន​របស់​ខ្លួន។

រូបតំណាង

៧. នៅ​ពេល​ដែល​កូន​របស់​អ្នក​តែង​តែ​ខឹង មាន​ន័យ​ថា​អ្នក​ផ្ដល់​ការ​សរសើរ និង​លើក​ទឹកចិត្ត​ដល់​គេ​មិន​បាន​គ្រប់គ្រាន់។

៨. នៅ​ពេល​ដែល​កូន​គ្មាន​សុជីវធម៌ មាន​ន័យ​ថា​អ្នក​ធ្វើ​គំរូ​ឲ្យ​គេ​មើល​មុន ទើប​គេ​រៀន​តាម​អ្នក​ពី​ក្រោយ។

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់