• 2019-02-25 04:27:53
  • ព័ត៌មាន

ល្អអ្វីម្ល៉េះ! គូស្នេហ៍ថតរូបដ៏ល្បីមកផ្ដិតរូបភាព ២កន្លែងនៅកម្ពុជាកាន់តែកៀកពិភពលោក

  • 2019-02-25 04:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​ចូលចិត្ត​ថតរូប​តំបន់ទេសចរណ៍ស្ទើរ​ជុំវិញ​ពិភពលោក​ ដែល​ល្បី​លើ​បណ្ដាញ​សង្គម​​លើ ​Instagram មាន​​ follwers ​ (តាមដាន)​ ​​ដល់​ទៅ​ ៤,៨ លាន​នាក់ ​បាន​មក​ផ្ដិត​យក​ទិដ្ឋភាព​តំបន់​ទេសចរណ៍​ដ៏​វិសេស​​នៅ​កម្ពុជា ទាក់ទាញភ្នែកមនុស្សម្នាយ៉ាងច្រើន។ ​គេ​ឃើញ​រូប​ជា​ច្រើន​សន្លឹក​របស់​​អ្នក​ទាំង​ពីរ​បាន​ទៅ​ដល់​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប​ និង​ កោះរ៉ុង​ ដែល​ជា​តំបន់​ឆ្នេរខ្សាច់​សក្បុស​របស់​កម្ពុជា​កាល​ពី​កន្លង​ទៅ។​

សង្សារ​មួយ​គូ​នេះ​ ​គឺ​លោក Jack Morris មក​ពី​ចក្រភព​អង់គ្លេស មាន​គណនី​ មាន​ឈ្មោះ​ថា aka @doyoutravel មាន​អ្នក follow ជាង​ ២,៨ លាន​នាក់ និង នាង Lauren Bullen មកពី​ប្រទេស​អូស្ត្រាលី​​ គណនី​ឈ្មោះ aka gypsea_lust ដែល​មាន​ followers ជាង​២​លាន​នាក់។

រាល់​ដំណើរ​កម្សាន្ត ​និង​ផ្ដិត​យក​រូបភាព​ស្អាតៗ ​កម្រិត​អាជីព មាន​​​​​ភាព​ប៉ិនប្រសព្វ​របស់​ពួកគេ ​គឺ​មាន​ចំនួន​អ្នកshares យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​។​​​ អ្វី​ដែល​​ពិសេស​នោះ​ នៅ​ពេល​ឃើញ​ពួកគេ​ទាំង​២​នាក់​នៅ​ក្នុង​រូប នោះ​បាន​ន័យ​ថា​ពួកគេ​ប្រើ​ជើង​កាមេរ៉ា និង កំណត់​​វិនាទី​ឲ្យ​វា​ថត​ខ្លួន​ឯង។

ថតនៅកោះសង្សារ

Dailymail ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៧​​ ដែល​កាលណោះ​ចំនួន followers របស់ bloggers ទាំង​​២​នាក់​នេះ​​សរុប​​ ៤,៥ លាន​នាក់​នៅ​ឡើយ ប៉ុន្តែ Morris បង្ហោះ​រូប​ម្តងៗ អាច​រក​​ចំណូល​​​បាន​ប្រមាណ ៩ ០០០ ដុល្លារ ខណៈ​ដែល Bullen បង្ហោះ​ម្តង​បាន ៧ ៥០០ ដុល្លារ។

គួរជម្រាបថា គូ​ស្នេហ៍​វ័យ​ក្មេង​ទាំង​ពីរនាក់​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ថតរូប​ផ្សព្វផ្សាយ​ឲ្យ​យីហោ​លំដាប់​អន្តរជាតិ និង ដើម្បី promote ទីតាំង​ទេសចរណ៍។ ​​ លោក Morris បាន​និយាយ​ថា លោក​នឹង​មិន​បង្ហោះ​រូប​​ឡើយ បើ​ក្រុមហ៊ុន​ឲ្យ​ក្រោម ៣ ០០០ ដុល្លារ​ក្នុង​ការ​បង្ហោះ​រូប​១​សន្លឹក។ ​ការ​ផ្សព្វផ្សាយ​ឲ្យ​យីហោ​លំដាប់​អន្តរជាតិ bloggers ទាំង​នោះ​ អាច​ទាមទារ​កម្រៃ​ខ្ពស់​មិន​នឹក​ស្មាន។ លោក​ធ្លាប់​​បង្ហើបថា ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ធ្លាប់​ចំណាយ ៣៥ ០០០ ដុល្លារ ឲ្យ Morris ​សម្រាប់​ការ​ថត​២​ថ្ងៃ និង បង្ហោះ​រូប ៥ សន្លឹក​នៅ​លើ​ Instagram ផងដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម