• 2019-02-27 03:12:29
  • ព័ត៌មាន

មកមើល ភាពខុសគ្នាស្រឡះនៃហាណូយពីធ្វើសង្គ្រាមជាមួយអាមេរិក មកជាម្ចាស់ផ្ទះជំនួបកំពូល

  • 2019-02-27 03:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៨​ខែ​ធ្នូ​ឆ្នាំ ១៩៧២ យន្ដហោះ​ទម្លាក់​គ្រាប់​បែក B-52 ពីរ​គ្រឿង​របស់​អាមេរិកបាន​បើក​ការ​វាយ​ប្រហារ​មក​លើ​ទី​ក្រុង​ហាណូយ​នៃ​ភាគ​ខាង​ជើង​ប្រទេស​វៀត​ណាម​។

នៅ​ក្នុង​សង្គ្រាម​ដែល​សម្លាប់​ទាហាន និង​ប្រជាជន​វៀតណាម​ចន្លោះពី ៩៦៦ ០០០នាក់ទៅ ៣,៨​លាន​នាក់ បាន​កែ​ប្រែ​មុខ​មាត់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ចាប់​តាំង​ពេល​នោះ​មក។ ទី​ក្រុង​ហាណូយ​ដែល​មាន​ប្រជាជន​ត្រឹម​តែ ៥៣ ០០០​នាក់​កាល​ពី​ឆ្នាំ ១៩៥៤ ឥឡូវ​នេះ​មាន​រហូត​ដល់​ជាង ៧​លាន​នាក់​ជាមួយ​ទំហំ​ជាង ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ។ អគារ​ខ្ពស់​ៗ​ជា​ច្រើន ចាប់​ផ្ដើម​រីក​ដុះដាល​ពេញ​ទីក្រុង និង​ជាយ​ក្រុង​អម​ទៅ​ដោយ​ហាង​និង​ភោជនីយដ្ឋាន​គ្រប់​ទីកន្លែង។

ក្រោយ​ការ​បញ្ចប់​សង្គ្រាម​មក ការ​រីក​ចម្រើន​របស់​វៀតណាម​ត្រូវ​បាន​គេ​ជឿ​ថា​ដោយ​សារ​តែ​កំណែ​ទម្រង់​សេដ្ឋកិច្ច Doi Moi រហូត​ធ្វើ​ឲ្យ​ហាណូយ​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នៃ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក និង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង។ សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​វិញ វៀតណាម​គឺ​ជា​ឧទាហរណ៍​យ៉ាង​ច្បាស់​មួយ​បង្ហាញ​ថា​ការ​ស្អប់ និង​គំនុំ​រវាង​គ្នា​នឹង​គ្នា​មិន​អាច​ស្ថិតស្ថេរ​ជា​រៀង​រហូត​នោះ​ទេ។ សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​វិញ នេះ​គឺ​ជា​ភ័ស្ដុតាង​បង្ហាញ​ថា​ប្រព័ន្ធ​បក្ស​តែ​មួយ​អាច​គ្រប់គ្រង​សេដ្ឋកិច្ច​ដ៏​រស់​រវើក។

ឥឡូវ​នេះ​ទីក្រុង​ហាណូយ​មិន​មែន​ជា​ជន​រងគ្រោះ​នៃ​សង្គ្រាម​ទៀត​ឡើយ ប៉ុន្តែ​ជា​ទីក្រុង​មួយ​ដ៏​ទាន់​សម័យ​ដែល​នឹង​ធ្វើ​ឲ្យ​មេដឹក​នាំ​ប្រទេស​ទាំង​ពីរ​មាន​ការ​ភ្ញាក់​ផ្អើល។ ពួកគេនឹងឃើញទីក្រុងមួយដែលបានជាសះស្បើយពីសង្គ្រាមដ៏សាហាវ ហើយកំពុងរីកចម្រើននៅក្នុងសេដ្ឋកិច្ចពិភពលោក៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់