• 2019-02-28 03:17:23
  • ព័ត៌មាន

ដូណាល់ ត្រាំត្រូវអតីតមេធាវីផ្ទាល់ខ្លួនបកអាក្រាត ខណៈកំពុងស្ថិតក្នុងជំនួបកំពូល

  • 2019-02-28 03:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​សម្រាប់​កិច្ច​ប្រជុំ​កំពូល​លើក​ទី​ពីរ​ជា​មួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុង​អ៊ុន។

ជំនួប​កំពូល​លើក​ទី​ពីរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដោយ​រំពឹង​ថា​នឹង​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ ក៏​ដូច​ជា​ការ​ដក​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​ទៅ​លើ​កូរ៉េខាង​ជើង។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៀត ប្រធានាធិបតី​អាមេរិក​ត្រូ​វបាន​អតីត​មេធាវី​របស់​ខ្លួន​បក​អាក្រាត​នៅ​ក្នុង​សមាជ​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​សហរដ្ឋ​អាមេរិក។

ថ្លែង​ពី​សក្ខីភាព​ក្នុង​សមាជ​ជាតិ លោក​មេធាវី Michael Cohen បាន​និយាយ​ថា​លោក​ដូណាល់ ត្រាំ​ជា "មនុស្ស​បោកប្រាស់” ដោយ​លាក់​បាំង​ការ​ទូទាត់​លុយ និង​បង្កើត​អាជីវកម្ម​ក្នុង​ប្រទេស​រុស្ស៊ី។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ដោយ​អ្នក​សារព័ត៌មាន​ជុំវិញ​បញ្ហា​នេះ លោក​ដូណាល់ ត្រាំ​បាន​ត្រឹម​ក្រវី​ក្បាល​និង​ដើរ​ចេញ​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រោយ​មក​ទៀត លោក​បាន​បង្ហោះ​សារ​ក្នុង​គណនី Twitter ផ្ទាល់​ខ្លួន​ដោយ​បដិសេធ​ការ​លើក​ឡើង​ទាំង​ស្រុង​របស់​មេធាវី​រូប​នោះ ហើយ​អះ​អាង​ថា​រូប​គេ​គ្រាន់​តែ​និយាយ​កុហក​ដើម្បី​បន្ធូរបន្ថយ​ទោស​នៅ​ក្នុង​ពន្ធនាគារ​ប៉ុណ្ណោះ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់