• 2019-02-28 07:31:49
  • ព័ត៌មាន

បន្ទាន់! មិន​ត្រឹម​ឡើងកំដៅគ្មាន​ភ្លៀងទេ ថែមទាំងអាចមាន​រន្ទះ និង​ខ្យល់​កន្ត្រាក់ទៀត​

  • 2019-02-28 07:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​នារសៀល​នេះ​ឲ្យ​ដឹង​ថា​តាម​រយៈការ​តាម​ដាន​អាកាសធាតុ​ឃើញ​ថា​ស្ថានភាព​សម្ពាធ​ទាប​លើផ្ទៃ​ដីមក​លើ​ប្រ​ទេស​កម្ពុជា​នៅ​តែមាន ដែល​ជាហេតុ​ការណ៍នេះនាំឲ្យ​មាន​ការ​កើន​កំដៅ មាន​រន្ទះ និង​ខ្យល់​កន្ត្រាក់។

តាម​រយៈសេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ ក្រ​សួង​សរសេរ​ថា​សម្ពាធទាបលើ​ផ្ទៃដី​នៅ​បន្ត​មាននៅ​លើ​ប្រ​ទេស​កម្ពុជា​ក្នុង​កម្រិត​កម្ពស់​៦០០ ទី​១៥០០​ម៉ែត្រ។ ក្រ​សួង​បន្តថា​សំណើម​បរិយាកាស​មានការ​ប្រែប្រួល​ពី​៨៥​ទៅ​១០០​ភាគ​រយនៅពេរល​យប់​ និង​នៅ​ពេល​ព្រលឹមមាន​ពន្លឺ​ថ្ងៃពី​២០​ទៅ​៣០​ភាគ​រយ។

ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​កំណួច​ខ្យល់មិន​អាច​ប្រ​មូលពពក​ ក ជា​ភ្លៀង​បាន​នោះទេ តែ​បង្ក​ជា​រន្ទៈ និង​ខ្យល់​កន្រ្តាក់។​ ចំណែក​សីតុណ្ហ​ភាព​អតិបរមា​នឹង​បន្តឡើង​រហូត​ដល់​៣៧,៥​អង្សាសេ និង​នៅ​សប្តាហ៍​បន្ត​បន្ទាប់​អាច​កើន​ឡើង​ជាលំដាប់ ហើយ​អាច​រហូត​ដល់​៤០ ឬ​៤២​អង្សាសេ នា​ខែមេសា និង​ឧសភា​។ នេះ​បើ​តាម​ប្រ​ភព​ដដែល។

ការ​ព្យាករណ៍​នេះ​ធ្វើ​ឡើង​សម្រាប់​ថ្ងៃទី​២៨ ខែកុម្ភៈ ដល់ថ្ងៃទី​៦​ ខែមីនា ឆ្នាំ២០១៩៕

អត្ថបទ៖ ទូច សុខា

មតិយោបល់