• 2019-02-28 08:22:08
  • ព័ត៌មាន

ជំនួបកំពូលលើកទី២ បញ្ចប់មុនការគ្រោងទុកទាំងគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង

  • 2019-02-28 08:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួបកំពូលលើកទី២​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ជាមួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ដោយ​សេតវិមាន​ឲ្យ​ដឹង​ថា "មិនមាន​កិច្ចព្រមព្រៀង​ណាមួយ បាន​កើត​ឡើ​ងក្រោយ​ជំនួប​កំពូល​នៅ​លើក​នេះ​ទេ ប៉ុន្តែ​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​រំពឹង​ថា​នឹង​ជួប​គ្នា​លើក​ក្រោយ​ទៀត ដោយ​នេះ​គឺ​ជា​កិច្ច​ប្រជុំ​ស្ថាបនា​ក្នុង​ទីក្រុង​ហាណូយ។” លើស​ពី​នេះ​ទៀត មេ​ដឹក​នាំ​ទាំងពីរ បាន​ពិភាក្សា​​ពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កូរ៉េខាង​ជើង ដោយ​លោក​ត្រាំ​អះអាង​ថា លោក​ពិត​ជា​ចង់​ដក​ខ្លាំង​ណាស់​ដោយ​សារ​តែ​មើល​ឃើញ​សក្ដានុពល​ក្នុង​ប្រទេស​នេះ។

យ៉ាង​ណា​មិញ កិច្ច​ប្រជុំ​ត្រូវបញ្ចប់មុនពេលកំណត់ ២ម៉ោង ដោយ​ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង និង​ពិធីទទួលទានអាហារថ្ងៃត្រង់ ត្រូវបានលុបចោល។

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់