• 2019-03-01 03:20:57
  • ព័ត៌មាន

​សំបុត្រ​ទៅលេង​លំហអាកាស​កំពុង​ដាក់​លក់ រីឯតម្លៃ​វិញ​ក៏​មិនធម្មតាដែរ

  • 2019-03-01 03:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​នាំ​​ទេសចរទៅ​កាន់​លំហអាកាស​មួយ​របស់​អាមេរិក​បាន​កំពុង​ដាក់លក់​សំបុត្រ​ក្នុង​តម្លៃ​ជាង​ពីរ​សែន​ដុល្លារ​សម្រាប់​ម្នាក់ ខណៈ​មាន​មនុស្ស​៦០០​នាក់​កំពុង​រង់​ចាំ​ពេល​វេលា​ចេញ​ដំណើរ។

កាលពី​សប្ដាហ៍​មុន​ក្រុម​ហ៊ុន​Virgin Galactic ដែលមាន​មូ​ល​ដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​បាន​បញ្ជូនអាវកាស​យានិក​​របស់​ខ្លួន​បី​នាក់ទៅ​កាន់​លំហអាកាស និង​បាន​វិល​មក​វិញ​​រួច​ហើយ​ដែរ ក្នុង​នោះ​ក៏មាន​ម្នាក់ ជា​អ្នក​ដឹកនាំ​ភ្ញៀវ​ផង។

ក្រុម​ហ៊ុន​នាំទេសចរទៅ​កាន់​លំហអាកាសនេះ​ដាក់​លក់​សំបុត្រ​ក្នុង​តម្លៃ២៥០ ០០០​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ហើយ​មក​ដល់ពេលនេះ​មាន​មនុស្សចំនួន​៦០០​នាក់​មកពី​៥៨​ប្រ​ទេស​កំពុង​រង់ចាំ​វេលា​ចេញ​ដំណើរ​របស់​ពួកគេ។ ទោះ​យ៉ាណា​ក្រុម​ហ៊ុន​កំពុង​សាកល្បងការ​ហោះ​ហើរ​របស់​ខ្លួន​នៅ​ឡើង និង​​មិនទាន់​បាន​នាំ​ទេសចរទៅ​កាន់​លំហអាកាស​នៅឡើយ​ទេ៕

ប្រភព៖ National Geographic ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់