• 2019-03-02 08:53:26
  • ព័ត៌មាន

អស្ចារ្យ! សត្វ​ត្មាត​ហិមាល័យ​ ១ក្បាល ហើរ​មក​ដល់​ស្រុក​ខ្មែរ

  • 2019-03-02 08:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ផេក BirdLife International Cambodia Programme បាន​ឲ្យ​ដឹង​ថា កាល​ពី​អំឡុង​​ខែ​កុម្ភៈ កន្លង​ទៅ​នេះ​ អាហារដ្ឋាន​ត្មាត​ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង​ខាង​លិច​បាន​ទទួល​ភ្ញៀវ​ដែល​មក​ទី​ឆ្ងាយ​ គឺ​សត្វ​ត្មាត​ហិមាល័យ​ចំនួន​១ក្បាល។

ប្រភព​ដដែល​បាន​សរសេរ​ទៀត​ថា សត្វ​ត្មាត​នេះ​មាន​ប្រភព​នៅ​ខ្ពង់រាប​ ទីបេ​ហើយ​ថ្មីៗ​នេះ​គេ​កត់​ត្រា​ថា​វា​ធ្វើ​ទេសន្តរប្រវេសក៍​មក​ភាគ​ខាងជើង​ប្រទេស​ភូមា ​នៃ​អាស៊ី​អាគ្នេយ៍​ទៅ​ដល់​ភាគ​ខាង​ពាយព្យ នៃ​ឥណ្ឌូណេស៊ី។ សត្វ​ត្មាត​នេះ​មាន​ទំហំ​ធំ​ជាង​សត្វ​ត្មាត​ភ្លើង ត្មាត​ត្នោត និង​ត្មាត​ផេះ​របស់​យើង។

សូមអាន​សារ​ទាំង​ស្រុងខាងក្រោម៖

រូបភាព៖ BirdLife

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់