• 2019-03-05 03:35:00
  • សុខភាព

សម្រាលកូនរួច សល់ក្បាលពោះកំផ្លេសៗ ចង់ស្គមរាងស្អាតវិញ អាចសាក ៦ វិធីនេះ

  • 2019-03-05 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាល​កូន​ហើយ ស្ត្រី​ភាគ​ច្រើន​អាច​ប្រឈម​បញ្ហា​សុខភាព​មួយ​ចំនួន ​រួម​នឹង​ការ​បាត់បង់​សម្រស់​មួយ​ភាគ​ធំ ផង​ដែរ។ កត្តា​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​មនុស្ស​ស្រី។ ​

រូបតំណាង

៦វិធីនេះ អាច​ជួយ​ដោះស្រាយ​បញ្ហា​ធាត់ក្រោយសម្រាលកូនរួច ហើយ​​បាន​ទាំង​សម្រស់​ដូចដើម​វិញ ស្រកក្បាលពោះ និង​មិន​ប៉ះពាល់​សុខភាព​ក្រោយ​ទោះ​ទើប​សម្រាល​កូន​ខ្ចី​ថ្មីថ្មោង​ក៏​ដោយ។

​១. កំណត់​គោល​ដៅ

រូបតំណាង

ដំបូង​អ្នក​ត្រូវ​តែ​កំណត់​គោលដៅ​ឱ្យ​បាន​ច្បាស់លាស់ ​ថា​តើ​អ្នក​ចង់​ស្រក​ប៉ុន្មាន​គីឡូ?  បន្ទាប់​មក​ត្រូវ​មាន​ចិត្ត​មោះមុត​អំណត់ ព្យាយាម​ដោយ​មិន​ងាយ​បោះបង់​ចោល​ ទោះ​បី​ជា​លំបាក​យ៉ាង​ណា​ក៏ដោយ ក៏​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ថា​នឹង​អាច​ធ្វើ​បាន ហើយ​ត្រូវ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ ថា​អ្នក​ប្រាកដ​ជា​អាច​ស្រក​បាន។

២. ថ្លឹង​ទម្ងន់

អ្នក​ត្រូវ​តែ​ទិញ​ម៉ាស៊ីន​ថ្លឹង​ទម្ងន់​មួយ​មក​ទុក​នៅ​ផ្ទះ ហើយ​ថ្លឹង​រៀង​រាល់​សប្ដាហ៍ ដោយ​មួយ​សប្ដាហ៍​ថ្លឹង​ម្ដង។ នៅ​ពេល​ដែល​ថ្លឹង​ត្រូវ​តែ​ថ្លឹង​នៅ​ពេល​ព្រឹក​ក្រោយ​ពេល​ក្រោក​ពី​គេង បត់​ជើង​រួច ហើយ​ត្រូវ​តែ​កត់​ចូល​សៀវភៅ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ស្រក​បាន​ប៉ុន្មាន។

៣. គេង​ឲ្យ​គ្រប់

រូបតំណាង

អ្នក​ត្រូវ​តែ​គេង​ឲ្យ​គ្រប់​ទើប​អាច​ស្រក​បាន ទោះ​បី​ជា​អ្នក​អាច​គ្រប់គ្រង​របប​អាហារ​អ្នក និង​មាន​ការ​ហាត់​ប្រាណ​យ៉ាង​ណា​ក៏ដោយ​ ក៏​អ្នក​ត្រូវ​តែ​គេង​ឱ្យ​គ្រប់​ដែរ។ បើ​ពុំ​ដូច្នោះ​ទេ អ្នក​នៅ​តែ​មិន​អាច​ស្រក​បាន​ដូចគ្នា។

៤. ញ៉ាំ​ទឹក​ច្រើន

រូបតំណាង

អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ហើយ​អ្នក​ត្រូវ​តែ​មាន​ទម្លាប់​ញ៉ាំ​ទឹក​មុន​ពេល​បាយ និង​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​។អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​ឱ្យ​បាន​១៥០០​សេសេ ហើយ​មិន​ត្រូវ​ញ៉ាំ​ភេសជ្ជៈ​ដែល​ផ្អែម​ច្រើន​ទេ។

៥. ការ​បរិភោគ​អាហារ

អ្នក​ត្រូវ​តែ​កែ​ទម្លាប់​នៃ​ការ​បរិភោគ​អាហារ​របស់​អ្នក ដោយ​មិន​ត្រូវ​រើស​អាហារ​ទេ ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម មាន​វីតាមីន ជា​ពិសេស​គឺ​បន្លែ និង​ផ្លែ​ឈើ ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​អ្នក ហើយ​អាច​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ទៀត​ផង។​

៦. ហាត់ប្រាណ

អ្នក​អាច​ហាត់ប្រាណ​ក្នុង​មួយ​ថ្ងៃ​៣០​នាទី​បាន ប៉ុន្តែ​អ្នក​មិន​ត្រូវ​រត់​ទេ តែ​អ្នក​អាច​ដើរ​បាន ព្រោះ​វា​ជួយ​ឱ្យ​អ្នក​ស្រក​បាន៕

រូបតំណាង

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់