• 2019-03-06 06:22:20
  • ព័ត៌មាន

នាវាផ្ទុកយន្ដហោះចម្បាំងបារាំង ចេញដំណើរទៅសមុទ្រមេឌីទេរ៉ាណេត្រៀមវៃក្រុម ISIS

  • 2019-03-06 06:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​របស់​បាំរាំង​ឈ្មោះ Chales de Gaulle ត្រូវ​បើក​ចេញ​ទៅ​កាន់​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​សម្រាប់​ត្រៀម​ប្រតិបត្តិការ​ក្នុង​ប្រទេស​ស៊ីរី​ប្រឆាំង​នឹង​ក្រុម ISIS។

យោងតាម​សារព័ត៌មាន RT ឲ្យ​ដឹង​ថា ការ​បញ្ជូន​នាវ​ផ្ទុក​នេះ​ចេញ​ទៅ​សមុទ្រ មេឌីទែរ៉ាណេ​ក្រោយ​ពេល​ដែល​កង​ទ័ព​អាមេរិក​នាំ​គ្នា​ដក​ទ័ព​ចេញ​ពី​ស៊ីរី​ដោយ​អះអាង​ថា​ទទួល​ជ័យជំនះ​លើ​ក្រុម​នេះ។ នាវា​នេះ នឹង​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម ISIS ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​ស៊ីរី ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មាន​សកម្មភាព​អ្វី​ខ្លះ ក៏​ដូចជា​ពេលវេលា​យូរ​ប៉ុណ្ណា​ដែល​នាវា​នឹង​ស្ថិត​នៅ​ទី​នោះ​ទេ។ ក្រោយ​បេសកកម្មនេះ​ចប់ នាវា Chales de Gaulle នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រ​ឥណ្ឌា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ចូលរួម​សមយុទ្ធ​ជាមួយ​កង​ទ័ព​ឥណ្ឌា។

គួរ​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​បេសកកម្ម​ដំបូង​បង្អស់​របស់​នាវា Chales de Gaulle ក្រោយ​ការ​ដាក់​ជួសជុល​រយៈ​ពេល ១៨​ខែ​នៅ​ក្នុង​ទីក្រុង Toulon ហើយ​ធ្លាប់​ចូលរួម​ការ​ប្រយុទ្ធ​នឹង​ក្រុម ISIS ម្ដង​ដែរ​កាល​ពី​ឆ្នាំ ២០១៦៕

ប្រភព៖ Sputnik News ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី