• 2019-03-06 07:28:29
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ២ថ្ងៃក្រោយជំនួបនៅហាណូយ កូរ៉េខាងជើងសង់កន្លែងបាញ់រ៉ុកកែតឡើងវិញ

  • 2019-03-06 07:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ថ្មី​ថត​ដោយ​ផ្កាយ​រណប​បង្ហាញ​ថា កូរ៉េខាងជើង​កំពុង​តែ​សាងសង់​កន្លែង​បាញ់​រ៉ុកកែត​របស់​ខ្លួន​ឡើង​វិញ​បើ​ទោះ​បី​ជា​សន្យា​ថា​នឹង​លប់បំបាត់​ចោល​ក៏​ដោយ។

យោង​តាម​អ្នក​វិភាគ​ឲ្យ​ដឹង​ថា រូបភាព​ពី​ផ្កាយ​រណប​នេះ ត្រូវ​ថត​បាន​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​កិច្ច​ពិភាក្សា​រវាង​មេដឹក​នាំ​កូរ៉េខាង​ជើង​ជាមួយ​ប្រធានាធិបតី​អាមេរិក​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។ ទីតាំង​នេះ មាន​ឈ្មោះ​ថា Tongchang-ri ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បាញ់​គ្រាប់​រ៉ុកកែត និង​ការ​សាកល្បង​ម៉ាស៊ីន។ តាម​រយៈ​ផ្កាយ​រណប គេ​សង្កេត​ឃើញ​ថា​ការ​សាងសង់​ទីតាំង​នេះ​ឡើង​វិញ​កំពុង​តែ​មាន​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស។

យ៉ាងណា​មិញ សហរដ្ឋអាមេរិក​ធ្លាប់​ព្រមាន​កូរ៉េខាងជើង​ថា​នឹង​ដាក់​ទណ្ឌ​កម្ម​មក​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រសិន​បើ​មិន​មាន​វិធានការ​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ ខណៈ​ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា​ទង្វើ​របស់​កូរ៉េខាង​ជើង​ហាក់​ផ្ទុយ​ស្រឡះ​ពី​កិច្ច​ចរចា​កាល​ពី​ឆ្នាំ​មុន​ក្នុង​ប្រទេស​សិង្ហបុរី៕

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់