- 2019-03-09 08:15:46
- ការអប់រំ
សិល្បករថតរូបបានប្រែជីវិតកូនៗរបស់នាងទៅជារឿងព្រេងនិទានហើយរូបពួកគេពិតជាឥតខ្ចោះ
- 2019-03-09 08:15:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករថតរូបបានប្រែជីវិតកូនៗរបស់នាងទៅជារឿងព្រេងនិទានហើយរូបពួកគេពិតជាឥតខ្ចោះ
ចន្លោះមិនឃើញ
សិល្បករថតរូបជនជាតិប៉ូឡូញ គឺអ្នកនាង Iwona Podlasińska ប្រើភាពច្នៃបង្កើតក្នុងការថតរូបកូនៗរបស់នាងខុសប្លែកពីឪពុកម្តាយទូទៅ។ Iwona អតីតនិស្សិតជំនាញស្ថាបត្យកម្ម បានយកកូនប្រុស២នាក់របស់នាងជាតួអង្គសំខាន់ នៅពេលដែលនាងចាប់ផ្តើមអាជីពថតរូបដំបូងៗ។
ជីវិតសាមញ្ញប្រចាំថ្ងៃ ពួកគេដើរ ពួកគេលេងជាមួយមិត្តភក្តិ ទៅសួរសុខទុក្ខយាយ Iwona បានប្រើប្រាស់ទេពកោសល្យថតរូប និង ចក្ខុដ៏អស្ចារ្យរបស់នាង ប្រែជីវិតសាមញ្ញរបស់កូនៗនាងឲ្យក្លាយទៅជាសិល្បៈដ៏រស់រវើក។
ការថតភាគច្រើនគឺជារូបបែប portrait (រូបថតមនុស្សបែបបញ្ឍរ) និង ជារូបដែលមានចលនា និង មានអារម្មណ៍ដែលបង្ហាញតាមរយៈទឹកមុខ។
នៅពេលអ្នកទស្សនាមើលទៅលើស្នាដៃរបស់អ្នកម្តាយរូបនេះ វាហាក់បីដូចជានាំទៅកាន់ពិភពមួយនៃគ្រួសារដែលពោរពេញទៅដោយ ភាពស្និទ្ធស្នាល កក់ក្តៅ និង សេចក្តីស្រលាញ់។
អ្នកប្រហែលជាចង់ថតរូបកូន ឬ ក្មួយជាទីស្រលាញ់របស់អ្នកដូចរូបណាមួយក្នុងចំណោមរូបថតខាងក្រោមនេះ៖