• 2019-03-07 03:00:03
  • ព័ត៌មាន

ដំណឹង​ល្អ! អ្នក​ចង់​ក្លាយ​ជាមន្ត្រីរាជការ​ត្រៀម​ខ្លួនទៅក្រ​សួង​ ស្ថាប័ន​គ្រោងជ្រើសរើស​រាប់ពាន់​នាក់​

  • 2019-03-07 03:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​២០១៩នេះ​រាជ​រដ្ឋាភិបាល​បាន​ឯកភាព​ជាគោ​ការណ៍​ឲ្យ​ក្រ​សួង​ ស្ថាប័ន​រដ្ឋ​ជ្រើស​រើសមន្ត្រីរាជការ​ស៊ីវិល​ក្រម​ខណ្ឌ និង​ជាប់​កិច្ច​សន្យា​ជា​ច្រើនពាន់​នាក់​សម្រាប់​បំពេញ​កន្លែង​នៅ​ទំនេរ និង​សេចក្តី​ត្រូវ​ការ​ចាំបាច់​របស់​ក្រ​សួង ស្ថាប័ន​នីមួយៗ។

ក្នុង​សេចក្តីជូន​ដំណឹង​មួយ​ចុះថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៩ របស់​ក្រ​សួង​មុខងារសាធារណៈ សរសេរ​ថារាជរដ្ឋាភិបាល​បាន​ឯកភាព​ជាគោល​ការ​ណ៍ឲ្យ​មាន​ការ​ជ្រើ​ស​រើស​មន្ត្រីក្រម​ខណ្ឌទាំងថ្នាក់ជាតិ និ​ងថ្នាក់​ក្រោម​ជាតិ​ចំនួន៥ ៩៩៦​នាក់ និង​មន្ត្រីជាប់​កិច្ច​សន្យា​ចំនួន​១៦ ៥៨០​នាក់។

ក្រសួង​ដែល​ជ្រើស​រើស​បុគ្គលិក​ក្របខណ្ឌច្រើនជាងគេ​គឺ​ក្រ​សួង​អប់រំចំនួន​៣ ៦០០​នាក់ និង​តាម​ពីក្រោយ​ដោយក្រសួង​សុខាភិបាល ចំនួន​១ ៣០០​នាក់។ នេះបើ​តាម​ប្រ​ភព​ដដែល។​

បើ​តាម​សេចក្តីជូន​ដំណឹង ក្រសួង​ស្ថាប័ន នីមួយ​ៗ​នឹង​ប្រកាស​ជ្រើស​រើស​បុគ្គលិក​រៀងៗខ្លួន និង​ត្រូវ​ប្រកាស​លទ្ធផល​យ៉ាង​យូរ​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៩៕

អត្ថបទ៖ ទូច សុខា

មតិយោបល់