• 2019-03-08 12:15:00
  • សុខភាព

អស់ក្តីបារម្ភចំពោះបញ្ហាសុខភាពក្នុងការញ៉ាំភេសជ្ជៈប៉ូវកម្លាំង ពេលនេះ HELL អាចជួយបាន

  • 2019-03-08 12:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់រឿងភេសជ្ជៈប៉ូវកម្លាំងមនុស្សមួយចំនួនខ្លះអត់មិនបាន មួយថ្ងៃហោចណាស់ក៏១កំប៉ុងដែរ សម្រាប់ប៉ះប៉ូវរាងកាយ ក៏ដូចជាបន្ថែមថាមពលសម្រាប់ខួរក្បាល ដើម្បីបន្តការងារផ្សេងៗជាដើម។

ប៉ុន្តែអ្នកមានបានដឹងទេថា ប្រភេទភេសជ្ជៈបែបណាដែលអ្នកទទួលទានហើយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ និងខួរក្បាលនោះ? លោក សុខហេង បុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ តបទាំងរហ័សជាមួយក្រុមការងារ Sabay នៅពេលសួរថា រាលថ្ងៃ ញ៉ាំភេសជ្ជៈប៉ូវកម្លាំង មានដឹងពីផលប៉ះពាល់ដែរតែ ឬចេះតែញ៉ាំឱ្យតែបាន?

លោកថា អត់ដែលបានគិតពីបញ្ហាប៉ះពាល់ឡើយ ឱ្យតែឃ្លាន គឺ ទៅទិញញ៉ាំ ហោចណាស់ ២កំប៉ុងក្នុងមួយថ្ងៃ? ៖ "ព្រឹក ១កំប៉ុង ញ៉ាំបាយថ្ងៃហើយថែមមួយកំប៉ុងទៀត បើមិនញ៉ាំភេសជ្ជៈបែបប៉ូវកម្លាំង ក៏របស់អ្វីផ្សេងជំនួសដែរ។ ធ្លាប់ឮគេថាញ៉ាំប្រភេទភេសជ្ជៈចឹងៗវាមិនល្អ វាប៉ះពាល់ដែរ តែគ្មានជម្រើស ព្រោះបើមិនញ៉ាំធ្វើការអត់កើត"។

ត្រឡប់មកវិញអ្នកមិនគួរផឹក ឬទទួលទានឱ្យតែបានបំពេញកម្លាំងនោះទេ អ្នកក៏គួរតែគិតពីអនាគតខាងមុខ ជាពិសេសសុខភាព ដែលវាចាំបាច់ខ្លាំងបំផុតសម្រាប់ជីវិត។ រាល់ភេសជ្ជៈដែលអ្នកញ៉ាំ គួរតែឆ្លៀតពេលសិក្សាបន្តិចពីគុណប្រយោជន៍ និងស្វែងយល់ពីប្រភពដើមនៃការផលិតផងដែរ។

តួយ៉ាងដូចជា ហេល(HELL) គឺជាភេសជ្ជៈប៉ូវកម្លាំងដែលបានផលិតនៅសហគមន៍អឺរ៉ុបតាំងពីឆ្នាំ២០០៦ សព្វថ្ងៃ HELL កំពុងទទួលបានការពេញនិយមខ្លាំងនៅអ៊ឺរ៉ុប និងអាស៊ី។ លក្ខណៈពិសេសបំផុតរបស់ភេសជ្ជៈ HELL គឺមិនផ្ទុកសារធាតុគីមីនោះឡើយ៖ គឺជាសារធាតុដែលជួយរក្សាគុណភាពរបស់ភេសជ្ជៈទុកឱ្យបានយូរ។

តាមដានវីដេអូ​ខាងក្រោម៖

ដើម្បីកុំឲ្យមានការយល់ច្រឡំជាមួយភេសជ្ជៈប៉ូវកម្លាំងដទៃ និងកាន់តែច្បាស់ជាមួយភេសជ្ជៈល្បីមួយនេះ លើកំប៉ុង HELL មានបិទស្លាកសញ្ញា សម្រាប់បញ្ជាក់ និងចំណាំថា ភេសជ្ជៈនេះគ្មានជាតិគីមី(No Preservatives) ឡើយ។ ជាមួយគ្នា HELL ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី អង្គការ និង ស្ថាប័នត្រួតពិនិត្យសុវត្ថិភាពចំណីអាហារពិភពលោកជាច្រើនដូចជា៖

• ទទួលបានវិញ្ញាបនបត្រWorld Food • វិញ្ញាបនបត្រPEGAZUS (DIJ) ឆ្នាំ ២០១៤ • វិញ្ញាបនបត្រPRODOTTO ឆ្នាំ ២០១៤ • វិញ្ញាបនបត្រ Super Brand • វិញ្ញាបនបត្រ MOMOT • វិញ្ញាបនបត្រ Strategic Manufacturing Award កាលពីឆ្នាំ ២០១២ • ផលិតផលគ្មានសារធាតុគីមីរួមជាមួយនឹងការជាប់ឆ្នោតជាផ្លូវការក្នុងនាមជារោងចក្រ

ក្រោយពីការទទួលស្គាល់ និងឆ្លងកាត់ការពិនិត្យបានត្រឹមត្រូវ វាលែងជាបញ្ហាក្នុងការគិតថាគួរជ្រើសរើសប្រភេទភេសជ្ជៈប៉ូវកម្លាំងមួយណាមកទទួលទានទៀតហើយ។ បើសិនជាអ្នកចង់ញ៉ាំ HELL អ្នកអាចរកបាននៅបណ្តា ផ្សារទំនើប ម៉ាត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណនានា ឬ អាច ឆែក ឈ្មោះ ទីតាំងលម្អិតតាមរយៈហ្វេសប៊ុកផេក HellEnergyCambodia ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩០ ០៩៨ ០៨៥ ៧៧៧ ៩៥១៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់