• 2019-03-09 09:04:04
  • សុខភាព

តោះទៅស្ដាប់គន្លឹះដើម្បីក្លាយជាស្ត្រីឆ្នើមនៅថ្ងៃអាទិត្យនេះ!

  • 2019-03-09 09:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងខែដែលរំលឹកដល់ទិវាសិទ្ធនារីនេះ មានកម្មវិធីមួយដែលមានឈ្មោះថា "ស្ត្រី និងភាពជោគជ័យ" ដែលនឹងធ្វើឡើងនៅថ្ងៃទី ១០ មិនា ២០១៩ ក្នុងសាលប្រជុំជាន់ទី៣ ផ្សារទំនើប Aeon Mall 2 (សែនសុខ)។ កម្មវិធីនេះ នឹងផ្ដល់ជូនបទពិសោធន៍ជីវិត ការលើកទឹកចិត្ត និងចំណេះដឹងនានាពីស្ត្រីទៅដល់អ្នកចូលរួម តាំងពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច។ ត្រង់នេះចង់បញ្ជាក់ថា កម្មវិធីនិយាយផ្តោតសំខាន់លើស្រ្តីមែន ប៉ុន្តែមិនមែនបើកឱ្យតែស្រ្តីចូលរួមប៉ុណ្ណោះទេ បុរសៗ ក៏អាចចូលរួមបានដែរ។

អ្វីដែលពិសេសនោះគឺ កម្មវិធីមានកិច្ចពិភាក្សាលើប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយគឺ “ភាពជោគជ័យក្នុងការងារ និងគ្រួសារ” ឬ "Successful Women: Work Life Balance" ដែលនឹងចាប់ផ្ដើមនៅម៉ោង ១០ ព្រឹក។ កិច្ចពិភាក្សានេះប្រមូលផ្ដុំដោយស្រ្តីឆ្នើមៗនៅកម្ពុជាដូចជា៖

  • លោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
  • លោកស្រី ចាន់ ភារី នាយិកាក្រុមហ៊ុន New Link Marketing Pte. Ltd
  • លោកស្រី ហ៊ុន ចិន្តា ស្ថាបនិកសណ្ឋាគារមិត្តតូ ក្រុមហ៊ុន Re-Edge Architecture & Design ហាង Luna Salon និងជាអនុប្រធានប្រតិបត្តិ JCI Mekong
  • លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងផ្នែកអតិថិជន និងទីផ្សារនៃក្រុមហ៊ុន Manulife Cambodia។

ក្រៅពីអាចទទួលបានបទពិសោធន៍ និងគន្លឹះជោគជ័យពីស្រ្តីឆ្នើមខាងលើហើយ អ្នកចូលរួមក៏នឹងមានឱកាសជួបជាមួយ ភិក្ខុ វេជប្បញ្ញោ គូ សុភាព ក្នុងការចែករំលែកនូវចំណេះដឹងសុខភាពផ្លូវចិត្ត។ កម្មវិធីក៏មានផ្តល់ជូននូវការពិនិត្យសុខភាពទៅលើបញ្ហានានាដូចជា រោគស្រ្តី ជំងឺទូទៅ និងបញ្ហាផ្លូវចិត្តដោយឥតគិតថ្លៃផងដែរ។

លើសពីនោះ ក៏មានការតាំងពិព័រណ៍លក់ផលិតផលដែលជួយដល់សុខភាព និងការរស់នៅរបស់ស្រ្តី ក៏ដូចជាកម្មវិធីកម្សាន្តជាច្រើនទៀត។ កុំភ្លេចនាំគ្រួសារ និងមិត្តភក្កិទៅជាមួយគ្នាណា៎!

អត្ថបទ៖ សុខណា

មតិយោបល់