• 2019-03-10 01:59:11
  • ព័ត៌មាន

មកមើល ផ្កាដុះឡើងតាមអគារកម្ពស់ជិត ៣០ម៉ែត្រ បង្ហាញភាពស្រស់ស្អាតបំផុត (មានវីដេអូ)

  • 2019-03-10 01:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ ប្រជាជន​ក្នុង​សង្កាត់​មួយ​នៃ​ភាគខាងជើង​ប្រទេស​ចិន តែង​ទន្ទឹង​រង់​ចាំ​រដូវក្ដៅ​នៃ​ខែ​មិនា​ជា​ពេល​ដែល​ផ្កា​ទឹកធ្លាក់​ចាប់​ផ្ដើម​រីក​គួរ​ឲ្យ​ស្រស់ស្អាត​បំផុត។

រូបភាព និង​វីដេអូ​ដ្រូន​បាន​បង្ហាញ​ពី​ផ្កា​ទឹក​ធ្លាក់​ពណ៌​ផ្កាឈូក​ដ៏​ស្រស់ស្អាត​ដុះ​ឡើង​តាម​អគារ​មួយ​នៅ​សង្កាត់ Baiyun នៃ​ខេត្ត Guangdong។ ផ្កា​នេះ​ត្រូវ​បាន​ដាំ និង​ថែ​រក្សា​ដោយ​ឪពុក​កូន​ពីរ​នាក់​អស់​រយៈ​ពេល ២៦​ឆ្នាំ​ហើយ​ដែល​ឥឡូវ​នេះ​វា​មាន​កម្ពស់​រហូត​ដល់​ជិត ៣០​ម៉ែត្រ​ស្មើ​នឹង​ជាន់​ទាំង ៩​នៃ​អគារ​ទាំង​មូល។ ម្ចាស់​ផ្កា​នេះ គឺ​លោក Luo Xinjiong វ័យ៦៩ឆ្នាំ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក​ផ្លាស់​ចូល​មក​រស់​នៅ​ក្នុង​អគារ​នេះ​ដំបូង​កាល​ពី​ឆ្នាំ ១៩៩៣ មិត្តភក្ដិ​ម្នាក់​បាន​ឲ្យ​ផ្កា​មួយ​ផើង​នេះ​ដល់​លោក។ ដូច្នេះ​លោក និង​ឪពុក​ក៏​សម្រេច​ចិត្ត​ដាំ​វា​នៅ​ទី​ធ្លា​មុខ​ផ្ទះ ប៉ុន្តែ​អស់​រយៈ​ពេល ១០​ឆ្នាំ​ផ្កា​របស់​វា​មិន​ដែល​រីក​នោះ​ទេ។

ហេតុ​ដូចនេះ លោក Luo បាន​សម្រេ​ច​ចិត្ត​ទិញ​សៀវ​ភៅ​ពី​របៀប​ថែ​ទាំ​ផ្កា និង​ផ្លាស់​ប្ដូរ​ការ​ស្រោច​ទឹក និង​ដាក់​ជី។ នៅ​ទី​បំផុត​ ក្នុង​ឆ្នាំ ២០០៣ ផ្កា​ទឹក​ធ្លាក់​បាន​រីក​ជា​លើក​ដំបូង​បង្អស់ ហើយ​ពណ៌​របស់​វា​ចាប់​ផ្ដើម​កាន់​តែ​ឌិត​ទៅ​ៗ​ជា​រៀង​រាល់​ឆ្នាំ។ លើស​ពី​នេះ ផ្កា​របស់​លោក ក៏​បាន​ទាក់​ទាញ​មនុស្ស​ក្នុង​តំបន់​មក​ទស្សនា​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​តែ​ភាព​ស្រស់ស្អាត​របស់​វា​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់