• 2019-03-11 03:49:06
  • សេដ្ឋកិច្ច

ប្រញាប់​លុយ​ រៀបមង្គលការ ឬ​ ពិធីផ្សេងៗលែងជាបញ្ហា ទីនេះមិន​ត្រូវ​ការ​ទ្រព្យ​បញ្ចាំឡើយ

  • 2019-03-11 03:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​លោក​អ្នក​ត្រូវការ​សាច់ប្រាក់​បង្វិល​ប្រញាប់ សម្រាប់​ទិញគ្រឿង​សង្ហា​រឹម​ក្នុង​គេហដ្ឋាន បន្ថែម​គ្រឿង​សម្ភារៈ​អាជីវកម្ម បង់ថ្លៃ​សាលា​ឲ្យ​បុត្រ​ធីតា រៀបចំម​ង្គ​ល​ការ ឬក៏​ដោះស្រាយ​សេចក្តីត្រូវការ​ផ្សេង​ទៀ​ត​ក៏ដោយ ឥណទាន​បុគ្គ​ល របស់​ធនាគារ CIMB អាច​ផ្តល់​នូ​វ​ដំណោះស្រាយ​សាច់ប្រាក់​ទាន់ពេលវេលា ជាមួយនឹង​លក្ខខណ្ឌ​ងាយស្រួល។

ដោយក្នុងនោះលោកអ្នកនឹង​ទទួល​បាន អត្រា​ការ​ប្រាក់​ល្អ និង​ការ​អនុ​ម័ត​ឥណទាន ក្នុង​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អតិ​ថិ​ជន​ប្រគល់​ឯកសារ​គ្រប់​គ្រាន់ និង​ត្រឹមត្រូវ​។ ជាង​នេះ​ទៅទៀត រយៈពេល​ឥណទាន គឺ​រហូតដល់ ៥​ឆ្នាំ រីឯ​ទំហំ​ឥណទាន គឺ​រហូតដល់ ២៥ ០០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កាន់តែ​ពិសេស​ជាងគេ​នោះ គឺ​លោកអ្នក​អាច​សង​ផ្តាច់​ឥណទាន​វិញ ក្នុង​រយៈពេល​ណា​ក៏​បានដែរ ដោយ​មិនមាន​ប្រាក់​ពិ​ន័យ​។​

លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គ​ល របស់​ធនាគារ CIMB មាន​ប្រសាសន៍ថា​៖ "ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​មាន​ក្តី​សោមនស្ស​រីករាយ ក្នុង​ការនាំយក​ផលិតផល​ឥណទាន​ថ្មី​មួយ​ប្រភេទ​ទៀត ដល់​អតិ​ថិ​ជន​របស់​យើង គឺ​ឥណទាន​បុគ្គ​ល​។ ជាមួយនឹង​ការសិក្សា​យ៉ាង​ល្អិតល្អន់ ឥណទាន​បុគ្គ​ល របស់​ធនាគារ CIMB ពិតជា​មាន​ភាព​ទាក់ទាញ និង​អត្ថប្រយោជន៍​ខ្ពស់ នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដែល​មិន​ត្រឹមតែ​ផ្តល់ជូន​អតិ​ថិ​ជន នូ​វ​អត្រា​ការ​ប្រាក់​ល្អ រយៈពេល​ឥណទាន​យូរ និង​ទំហំ​ឥណទាន​រហូតដ​ល់ ២៥ ០០០​ដុល្លារ​ប៉ុណ្ណោះទេ តែ​ថែមទាំង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​សង​ផ្តាច់​ឥណទាន​វិ​ញ មុន​កាល​កំណត់ ទាំង​មិន​មានការ​ផាក​ពិ​ន័យ​ផងដែរ​។"

តាម​រយៈ​អត្ថប្រយោជន៍​ល្អប្រសើរ ខាងលើ​នេះ លោកស្រី ធីតា បាន​អះអាងថា ឥណទាន​បុគ្គ​ល របស់​ធនាគារ CIMB នឹង​ជួយ​សម្រួល​ដល់​ត​ម្រូ​វ​ការទុន​ជាបន្ទាន់ ក្នុង​រយៈពេល​ខ្លី​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ +855 (0) 23 988 388 ចូល​ទៅកាន់​គេហ​ទំព័រ www.cimbbank.com.kh ឬ​ទៅ​កាន់សាខា​ណាមួយ​របស់​ធនាគារ CIMB​ ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់