• 2019-03-11 06:51:10
  • ព័ត៌មាន

ហេតុតែចង់ស៊ែលហ្វីពេក សុខចិត្តផ្លោះចូលទ្រុងខ្លា ទីបំផុតទទួលលទ្ធផលរងទុក្ខ (មានវីដេអូ)

  • 2019-03-11 06:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​ត្រូវ​បាន​សត្វ​ខ្លា​ខ្មៅ​មួយ​ក្បាល​វាយ​ប្រហារ​ឲ្យ​រង​របួស ក្រោយ​ផ្លោះ​របង​ចូល​ទៅ​ថត​រូប​ស៊ែលហ្វី​ជាមួយ​សត្វ​ខ្លា​នៅ​ក្នុង​ទ្រុង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​ក្នុង​សួន​សត្វ​ព្រៃ​ពិភពលោក​​ទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។ យោង​តាម​វីដេអូ​ថត​ដោយ​ទូរស័ព្ទ​បង្ហាញ​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​រង​របួស​ជា​ច្រើន​កន្លែង​រហូត​ដេក​នៅ​លើ​ដី​មុន​ការ​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​សោរ៍​ទី ៩​ខែមីនា​សប្ដាហ៍​មុន។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​សួនសត្វ​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ស្ត្រី​រង​គ្រោះ បាន​ផ្លោះ​រនាំង​ហាម​ឃាត់​ដើម្បី​ចូល​ទៅ​ថត​ស៊ែលហ្វី​ជាមួយ​សត្វ​ខ្លា ទើប​ធ្វើ​ឲ្យ​វា​មាន​ឱកាស​វាយ​ប្រហារ​តែម្ដង។

យ៉ាង​ណា​មិញ ក្រោយ​កើត​ហេតុ ស្ត្រី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ហើយ​ក្រោយ​មក​ត្រលប់​មក​សួន​សត្វ​វិញ​ដើម្បី​ធ្វើ​ការ​សុំ​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​មិន​ធ្វើ​តាម​ការ​ហាម​ឃាត់​របស់​សួនសត្វ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Reuters ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម