• 2019-03-22 01:15:00
  • ព័ត៌មាន

ស្ថានទូតថៃប្រកាសអញ្ជើញពាណិជ្ជករខ្មែរទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មដ៏ធំនៅបាងកកខែក្រោយនេះ

  • 2019-03-22 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី ១៧ – ២១ មេសា ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នឹង​មាន​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ “Style Bangkok- Fashion/Gift & Houseware/Furniture” ដែល​រៀប​ចំ​ឡើង​ដោយ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ។

ពិព័រណ៍​នេះ​ នឹង​មាន​ប្រមូល​ផ្តុំ​ផលិតផល​ជាច្រើន​មុខ ដាក់​បង្ហាញ នឹង​បើកឱកាស​សម្រាប់​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ដូចជា​សំលៀក​បំពាក់​ ផលិតផល​ធ្វើ​ពី​ស្បែក វត្ថុ​អនុស្សាវរីយ៍ សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ និង​គ្រឿង​សង្ហារិម​។​

ក្នុង​ឱកាស​នោះ ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា មាន​កិត្តិយស​សូម​អញ្ជើញ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ដែល​មាន​ចំណាប់​អារម្មណ៍​ ទៅ​ចូល​រួម​ពិព័រណ៍​នេះ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​បាងកក​តែ​ម្តង។

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ការ​ចុះ​ឈ្មោះ (Confirm) ពី​ការ​អញ្ជើញ ទៅ ទស្សនា​ពិព័រណ៍​​សូម​ទាក់​​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ នៅ​ភ្នំពេញ លេខ​ទូរសព្ទ 023 72 63 04 និង Email: thaicompnh@gmail.com

អត្ថបទ៖ លីដា

មតិយោបល់