• 2019-03-12 03:50:00
  • ការអប់រំ

អាថ៌កំបាំង១គត់ ជួយប្តីប្រពន្ធឲ្យកាន់តែផ្អែមល្ហែម សុភមង្គលជានិរន្តរ

  • 2019-03-12 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​មាន​កូន​តូច​ លោក​អ្នក​តែង​ទទួល និង​ផ្ដល់​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាច្រើន។ ពេលខ្លះ វា​ក៏​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ ជះ​ឥទ្ធិពល​ដល់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវ​ចិត្ត ហើយ​វា​ក៏​ច្រើន​ប៉ះ​ទង្គិច​ដល់​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​អ្នក​ផង​ដែរ។

រូបតំណាង

ដើម្បី​ក្លាយ​ជា​ឪពុកម្ដាយ​មាន​សុខភាព​ល្អ និង​មាន​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​រឹងមាំ​ថែម​ទៀត ​នៅ​ពេល​មាន​វត្តមាន​កូន​ចូលរួម​ជាមួយ​ក្នុង​គ្រួសារ​មាន​វិធី​ងាយ​ៗ ដែល​គួរ​ធ្វើ៖

១. ស្វែងរក​ពេលវេលា​ដើម្បី​នៅ​ជាមួយគ្នា ព្រម​ទាំង​ផ្ដល់​ពេល​វេលា​ផ្ទាល់​ខ្លួន​ដល់​គ្នា​ផង។

រូបតំណាង

២. រៀបចំ​កាលវិភាគ​ណាត់​ជួប​គ្នា​ដូច​កំលោះ​ក្រមុំ​នៅ​ពេល​យប់​យ៉ាង​ហោច​ណាស់​ជា​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង​ដែរ​បើ​សិន​ជា​អាច

៣. ការ​មិន​យល់​ស្រប​គ្នា​ គឺ​ជា​រឿង​ដែល​ត្រូវ​រំពឹង​ថា​នឹង​កើត​ឡើង ប៉ុន្តែ​សូម​ប្រាកដ​ថា អ្នក​អាច​ដោះស្រាយ​វា​បាន​ដោយ​ការ​គោរព និង​យុត្តិធម៌

រូបតំណាង

៤. សូម​ស្ដាប់​ការ​និយាយ​ហេតុផល​របស់​គ្នា​ទៅវិញ​ទៅ​មក​ផង​ក្រោយ​ពី​មិន​មាន​ការ​យល់ស្រប​គ្នា៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់