• 2019-03-12 09:26:00
  • ព័ត៌មាន

ចែកគ្នាដឹង! អាកាសធាតុក្ដៅនឹង​អូសបន្លាយ​​រយៈពេល​យូរ​ទៀត​

  • 2019-03-12 09:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹក​ឲ្យ​ដឹងថា​អាកាស​ធាតុ​ក្ដៅ​​ឆ្នាំនេះ​អាច​នឹង​អូសបន្លាយ​រហូត​ដល់​ដើម​ខែ​មិថុនា ខណៈ​រដូវ​វស្សា​នឹង​មក​ដល់​យឺត​ហើយ​ភ្លៀង​កក់​ខែ​មាន​តិច​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​ធន​ធាន​ទឹក​សរ​សេរថា​​រដូវ​ប្រាំង​ឆ្នាំ​នេះ​នឹង​អូស​បន្លាយ​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា ហើយ​សីតុណ្ហភាព​នៅ​ក្រម​ខណ្ឌ​ទូទាំង​ប្រ​ទេស​មាន​ក្នុង​រង្វង់​៣៦ ទៅ​៣៨​អង្សា​សេ។ ប៉ុន្តែ​នៅ​នៅ​ខែ​មេសា និង​ឧសភា មាន​​ពេលខ្លះ​សីតុណ្ហភាព​នឹង​ឡើង​ដល់​៤០ឬ៤២​អង្សាសេ។

ប្រ​ភព​ដដែល​បន្ត​ថា​ភ្លៀងកក់ខែមាន​តិចតួច ហើយ​អាចមាន​បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម​នៅ​ខែមេសា និង​ឧសភា។ ដោយឡែក​នៅ​ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​តិច​តួច​តែរាយ​ប៉ាយ​មិន​បាន​ល្អ​ ហើយ​អាកាស​ធាតុ​ក្ដៅ​អាច​នឹង​បន្ត​អូសបន្លាយ​រហូត​ដល់​ដើម​ខែ​មិថុនា។

​ទឹក​ភ្លៀង​អាច​ចាប់​ផ្ដើម​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ ពី​ដើម​ខែ​មិថុនា ​ ដល់​ពាក់​កណ្ដាល​ខែ​កក្កដា ហើយ​ទឹក​ភ្លៀង​ប្រ​ចាំ​ឆ្នាំ​២០១៩ អាច​មាន​បរិមាណ​តិចជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​៕​​

អត្ថបទ៖ ទូច សុខា

មតិយោបល់