• 2019-03-12 10:30:00
  • ព័ត៌មាន

កម្ពុជា​ផលិត​អំបិល​បាន​ជាង ១ម៉ឺន​តោន ផ្អាក​នាំចូល ២ម៉ឺនតោន

  • 2019-03-12 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​តាំង​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៩ ​មក​ទល់​ពាក់​កណ្ដាល​ខែ​មីនា​នេះ សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប ផលិត​អំបិល​បាន​ប្រមាណ​ជាង ​១២ ០០០​តោន។ នេះ​បើ​តាម​តួ​លេខ​ដែល​ផ្ដល់​ជូន Sabay ដោយ​លោក ប៊ុន ណារិន ប្រធាន​ផ្នែក​បច្ចេកទេស នៃ​សមាគម​អ្នក​ផលិត​អំបិល​កែប និង​កំពត  ។

ទិន្នន័យ​បឋម​នេះ​ បាន​មក​ពី​មណ្ឌល​ផលិត​ចំនួន​៦ ក្នុង​ចំណោម​មណ្ឌល​ទាំង​៧​។ សហប្រធាន​រូប​នេះ​ប៉ាន់​ស្មាន​ថា មណ្ឌល​មួយ​ទៀត​ប្រហែល​ទទួល​បាន​ទិន្នផល​អំបិល​ប្រមាណ ២ ០០០​តោន​។

កសិករកំពុងប្រមូលអំបិលនៅស្រែអំបិលខេត្តកែបពេលព្រលឹម

ចំណែក​ព័ត៌មាន​អំពី​ការ​នាំ​ចូល​អំបិល​ពី​ក្រៅ​ប្រទេស​មាន​ចិន និង​ថៃ​ចំនួន​ ៣ម៉ឺន​តោន​នោះ មក​ដល់​ពេល​នេះ​សហគមន៍​ សម្រេច​នាំ​ចូល​តែ​១ម៉ឺន​តោន​ពី​ចិន​តែ​ប៉ុណ្ណោះ ឯ២ម៉ឺន​​តោន​ទៀត ​ត្រូវ​ផ្អាក ព្រោះ​កម្ពុជា​មាន​អំបិល​គ្រប់គ្រាន់​ហើយ។

តាម​ពិត​ទៅ​ទិន្នផល​អំបិល​អាច​ទទួល​បាន​ច្រើន​ជាង​នេះ ​២ ទៅ ៣​​ដង​ ប្រសិន​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​។ ប៉ុន្តែ​ចំនួន​កម្មករ​ថយ​ចុះ​ដល់​ទៅ​ ៤​ដង គឺ​ពី ​៥០​នាក់​មក​នៅ​ត្រឹម​ ១០​នាក់ ដែល​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​របស់​ម្ចាស់​ស្រែ​អំបិល​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ប៊ុន ណារិន​។

និយាយ​ពី​តម្លៃ​អំបិល​វិញ​ពុំ​មាន​ការ​ប្រែប្រួល​នោះ​ទេ គឺ​ចន្លោះ​ពី​ ១ ១០០០​រៀល ទៅ ១៤ ០០០​រៀល ក្នុង​មួយ​បាវ ៥០​គីឡូ​។ ជា​រួម​បច្ចុប្បន្ន​តម្លៃ​អំបិល​មួយ​បាវ ១២ ០០០​រៀល៕

កសិករកំពុងប្រមូលអំបិលនៅស្រែអំបិលខេត្តកែបពេលព្រលឹម

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់