• 2019-03-13 03:21:27
  • ព័ត៌មាន

មិន​ចេះ​តិច! កម្ទេច​ផលិតផល​ក្លែងក្លាយ​-ខុសច្បាប់​ជាង ៧០តោន​ ក្នុង​នោះ​​មាន​ថ្នាំ​ពេទ្យ​ទៀត

  • 2019-03-13 03:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 88

ចន្លោះមិនឃើញ

ផលិតផល​ក្លែងក្លាយ-ខុសច្បាប់ និង​ខូច​គុណភាព​ប្រមាណ​ជា​ជាង​៧០តោន ត្រូវ​បាន​កម្ទេច​ចោល​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មីនា ២០១៩ ម្សិលមិញ​នេះ។ នៅ​ឯ​ពិធី​កម្ទេច​ចោល​ មាន​ការ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​រៀប​ចំ​នៅ​តាម​បណ្ដោយ​ផ្លូវ​ ៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ថ្លែង​នៅ​ក្នុង​ពិធី​កម្ទេចចោល​ផលិតផលក្លែងក្លាយ-ខុសច្បាប់​ ជាង​៧០តោន

យោង​តាម​ខ្លឹមសារ​ដែល​បាន​ចែក​ជូន​ដល់​អ្នក​សារព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ផលិតផល​ក្លែងក្លាយ​-ខុសច្បាប់​ ជាង​៧០តោន​នេះ រួមមាន៖ ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ​ចំនួន ១០៦មុខ ស្មើ​នឹង ៤០០គីឡូក្រាម ទឹក​សុទ្ធ ចំនួន​៥.៥២០កេស ស្មើ​នឹង​ ៦២ ៦៤០​គីឡូក្រាម និង​ផលិត​ផល​ជី​កសិកម្ម​ចំនួន ៧ ៧៥០ គីឡូក្រាម ក្រោយ​ពី​គណៈកម្មាធិការ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​នា​ពេល​កន្លង​មក​ ហើយ​ត្រូវ​បាន​តុលាការ​ អនុញ្ញាត​ឲ្យ​ឲ្យ​គណៈកម្មាធិការ​ ធ្វើ​ការ​កម្ទេច​ចោល​នៅ​ពេល​នេះ។

ពិធី​រៀប​ចំ​នៃ​ការ​កម្ទេច​ចោល​ផលិតផល​ក្លែង​ក្លាយ-ខុសច្បាប់​នេះ រៀប​ចំ​ឡើង​ដោយ​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ ក្លែងក្លាយ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែន​ដី គ្រប់​ជាន់​ថ្នាក់​ និង​វិស័យ​ឯកជន​ជាតិ-អន្តរជាតិ មួយ​ចំនួន​ទៀត។

សូម​ទស្សនា​ទិដ្ឋភាព​ទាំង​ស្រុង​ខាង​ក្រោម​ នៃ​ការ​កម្ទេច​ចោល​ផលិតផល​ក្លែងក្លាយ-ខុសច្បាប់៖

លោក​នាយ​ឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី