• 2019-03-14 02:30:56
  • ព័ត៌មាន

ក្ដៅៗ! អាមេរិកសម្រេចផ្អាកហោះហើរយន្ដហោះ Boeing ពីរប្រភេទក្រោយធ្លាក់នៅអេត្យូពី

  • 2019-03-14 02:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក បាន​សម្រេច​ឲ្យ​សហព័ន្ធ​អាកាសចរ​ផ្អាក​ការ​ហោះ​ហើរ​យន្ដហោះ Boeing 737 MAX ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ក្រោយ​មាន​ការ​ធ្លាក់​យន្ដហោះ​ពីរ​លើក​ត្រឹម​រយៈ​ពេល​តិច​ជាង៦​ខែ។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ការ​ពី​ថ្ងៃ​ពុធ ប្រធានាធិបតី​រូប​នេះ​ឲ្យ​ដឹង​ថា "សហរដ្ឋអាមេរិក​បាន​បញ្ឈប់​មិន​ឲ្យ​ប្រើប្រាស់​យន្ដហោះ Boeing 737 MAX8 និង Boeing 737 MAX9 សម្រាប់​ការ​ហោះ​ហើរ​ក្នុង​ស្រុក​និង​ក្នុង​ដែន​អាកាស​អាមេរិក​ក្រោយ​ការ​ធ្លាក់​យន្ដហោះ​នៅ​អេត្យូពី​សម្លាប់​មនុស្ស ១៥៧​នាក់។ យ៉ាង​ណា​មិញ ការ​អនុញ្ញាត​ឲ្យ​យន្ដហោះ​ប្រភេទ​នេះ​ហោះហើរ​ឡើង​វិញ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ដំណោះ​ស្រាយ​សម​ស្រប​ពី​ក្រុមហ៊ុន Boeing។

គួរ​ឲ្យ​ដឹង​ថា យន្ដហោះ Boeing 737 MAX8 បាន​ធ្លាក់​ចំនួន​ពីរ​លើក​ហើយ​ក្នុង​រយៈ​ពេល​តិច​ជាង​៥​ខែ​ដោយ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​យន្ដហោះ​ប្រភេទ​នេះ​ក៏​បាន​ធ្លាក់​ផង​ដែរ​នៅ​កោះ​ចាវា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​សម្លាប់​មនុស្ស​ទាំង ១៨៩នាក់​នៅ​លើ​យន្ដហោះ ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ជួប​ឧបទ្ទវហេតុ​លើក​ទី ២​ក្នុង​ប្រទេស​អេត្យូពី​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ហោះហើរ​ចេញ​ពី​ព្រលាន​៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម