• 2019-03-14 03:56:00
  • ព័ត៌មាន

មិន​ដឹង​សប្បាយ​ប៉ុណ្ណា​ទេ! ឆ្នាំ​នេះ ក្រុង​ព្រះសីហនុ រៀប​ចំ​ "សង្ក្រាន្ត​សមុទ្រ" នៅ​ឆ្នេរ​ឯករាជ្យ

  • 2019-03-14 03:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដឹង​ថា​ស្អាត​កប់​ហ្មង! “សង្ក្រាន្ត​សមុទ្រ" នៅ​ឆ្នេរ​ឯករាជ្យ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​មេសា ខាង​មុខ​នេះ។ នេះ​ជា​ព្រឹត្តិការណ៍​ធំ​លើក​ទី១ សម្រាប់​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​ការ​រៀប​ចំ "​សង្ក្រាន្ត​សមុទ្រ" ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង និង បង្ហាញ​ពី​សក្ដានុពល​របស់​ខេត្ត​ផង។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ Sabay ថា អាច​ចាត់​ទុក​បាន​ថា​នេះ​ជា​ឆ្នាំ​ទី ០១ ដែល​ខេត្ត​ព្រះសីហនុ​ បាន​ត្រៀម​រៀប​ចំ​សង្ក្រាន្ត​សមុទ្រ ធំ​របស់​ខ្លួន ដែល​រំពឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ និង អន្ដរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​មាន​ការ​កើន​ឡើង។

ព្រឹត្តិការណ៍​ "សង្ក្រាន្ត​សមុទ្រ" ត្រៀម​រៀប​ចំ​រយៈ​ពេល​៣ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ១៤-១៦ ប៉ុន្ដែ​ក៏​នឹង​មាន​ការ​រៀបចំ​ពិព័រណ៍​ដ៏​ធំ​មួយ​ទៀត ដែល​ពិធី​នេះ​នឹង​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី ១៨ ទើប​ចប់។ តាម​ការបញ្ជាក់​របស់ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ធំៗ មាន​សំខាន់ គឺ៖

  • ១. ការ​ប្រគំតន្ត្រី៖ កម្មវិធី​នេះ​​មាន​ការ​ចូលរួម ពី​​តារា​ល្បីៗ​ ទាំង​សិល្បករ​សម័យ និង​បុរាណ ឲ្យ​មាន​ការ​ជួបជុំ​គ្នា ហើយ​រួម​ទាំង​មាន​ការ​រាំ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​នៅ​តាម​តំបន់​ឆ្នេរ​ផងដែរ។

  • ២. សកម្មភាព​កម្សាន្ត៖ ព្រឹត្តិការណ៍​ក៏​នឹង​បំផុស​ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដ៏​ពេញ​និយម​ដូចជា​បោះ​ឈូង វាយ​ក្អម ទាញ​ព្រ័ត្រ​ ឡើង​សសរ​ខ្លាញ់ លោត​អន្ទាក់​ភ្លើង លេង​ពង្រាត់​ទី​លើ​ឆ្នេរ​ខ្សាច់ និង​លាក់​កន្សែង​ជាដើម។ ទន្ទឹម​នឹង​នេះ ក៏​មាន​ការ​សម្ដែង​សៀក​ នៅ​តាម​ឆ្នេរ​។ មួយ​ទៀត ក៏​មាន​កម្មវិធី​​កម្សាន្ត​ ដូចជាការថតរូប​ ដែល​មាន​ការ​រៀប​ចំ​ឲ្យ​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​ផងដែរ។

  • ៣. ការ​រៀប​ចំ​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម៖ កម្មវិធី​នេះ មានការរៀបចំស្តង់ផលិតផលក្នុងស្រុក ស្តង់ម្ហូបអាហារ និង ស្តង់ទេសចរណ៍ ដែលបង្ហាញពីសក្តានុពល និង ការអភិវឌ្ឍនានា របស់ខេត្តព្រះសីហនុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មវិធី ក៏​មាន​ការ​រៀប​ចំ​កន្លែង​ស្អាតៗ​សម្រាប់​យុវវ័យ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​ចំពោះ​គ្រួសារ ឪពុក ម្តាយ​ផងដែរ ដូចជា​ការ​បង្ហោះ​គោម​ដោយ​ភ្ជាប់​នឹង​ពាក្យ​ពេចន៍​ជូនពរ​ផ្សេងៗ កន្លែង​ថត​រូប​អនុស្សាវរីយ៍ អម​ជាមួយ ភ្លើង​ទៀន​នៅ​លើ​ឆ្នេរ​ខ្សាច់ ព្រមទាំង​មាន​ការ​បាញ់​កាំជ្រួច​ទៀតផង។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ប្រចាំ​ខេត្ត​ព្រះសីហនុ​ បង្ហាញ​ក្ដី​រំពឹង​ថា ភ្ញៀវ​ទេសចរ ជាតិ និង​អន្ដរជាតិ នឹង​មក​កម្សាន្ត​លេង​បាន​ច្រើន ខណៈ​ដែល​ខេត្ត​បាន​ខិត​ខំ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេង​ៗ​រួច​រាល់​ហើយ ដូចជា ផ្ទះ​សំណាក់ សណ្ឋាគារ និង​ត្រៀម​កន្លែង​បោះតង់​ប្រមាណ​ជា ៥០០តង់ តាម​ឆ្នេរ។ ក្រៅ​ពី​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​ខិតខំ​ជួសជុល​ផ្លូវ ធ្វើ​ប្រព័ន្ធ​លូ និង​ត្រៀម​កម្លាំង​រួច​រាល់​ហើយ​ដែរ ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់​ ជូន​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ។

ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ខេត្ត​ព្រះ​សីហនុ​មាន​ផ្ទះ​សំណាក់​សរុប​ជិត ៣០០ សណ្ឋាគារ ជាង​៩០ និង​ការ​បង្កើត​ថ្មី​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥​មួយ​ចំនួន​ទៀត ដែល​សរុប​ទៅ​មាន​ជាង ១ម៉ឺន​បន្ទប់ រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ ជាតិ និង អន្ដរជាតិ មក​ទស្សនា​ខេត្ត​ព្រះសីហនុ។

រូបភាព៖ រដ្ឋបាល​ខេត្តព្រះសីហនុ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់