• 2019-03-14 04:00:33
  • ព័ត៌មាន

ហូបចុកមួយឆ្អែតហើយ បានលុយមកវិញទៀត ក្នុងខួបអនុស្សាវរីយ៍១ឆ្នាំគត់នៅហាងនេះ

  • 2019-03-14 04:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Media Coffee ជា​ហាង​កាហ្វេ​ដ៏​មនោរម្យ​មួយ ស្ថិត​នៅ​​សង្កាត់​ទឹក​ថ្លា បាន​បង្កើត​ប្រូម៉ូសិន​យ៉ាង​ពិសេស​​ក្នុង​ខួប​អនុស្សាវរីយ៍​នៃ​ការ​បើក​ដំណើរ​បាន​មួយ​ឆ្នាំ​នេះ គឺ​ផ្ដល់​កាដូ​ជា​លុយ​សុទ្ធ​វិញ ១ ដុល្លារ ក្រោយ​ចំណាយ​អស់​ ៥ ដុល្លារ នៅ​ក្នុង​ហាង។

កម្មវិធី​ប្រូម៉ូសិន​ខាង​លើ​ កំពុង​ចាប់​ដំណើរ​ការ​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ ២០ មិនា ២០១៩ ដោយ​​ផ្ដល់​ជូន​ដល់​អតិថិជន​ដែល​ចំណាយ​អស់​ចាប់​ពី​ ៥ ដុល្លារ ​ទៅ​លើ​តែ​ភេសជ្ជៈ និង​អាហារ​សម្រន់​ប៉ុណ្ណោះ។ ក្រៅ​ពី​ភេសជ្ជៈ​ឆ្ងាញ់ៗ និង​​អាហារ​សម្រន់​ច្រើន​ប្រភេទ ហាង​នេះ​ក៏​មាន​លក់​​ឈុត​អាហារ​​ជា​ច្រើនមុខ​ ដើម្បី​ឲ្យ​អតិថិជន​ជ្រើសរើស​ទទួល​ទាន​ផង​ដែរ។

Media Coffee គឺ​ជា​ហាង​កាហ្វេ​ទំនើប​បង្កើត​ដោយ​កូន​ខ្មែរ ដែល​មាន​ទី​តាំង​ផ្ទះ​លេខ ០៩, ភូមិ​បុរី ១០០ ខ្នង, សង្កាត់​ទឹក​ថ្លា (ខាង​លិច​សង្កាត់​ទឹក​ថ្លា ១៥០ ម៉ែត្រ), ខណ្ឌ​សែន​សុខ, រាជ​ធានី​ភ្នំពេញ។

ព័ត៌មាន​លម្អិត៖

  • លេខទូរសព្ទ៖ ០៨៦ ៧៧៧ ២៧៨
  • Facebook៖ Media Coffee

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម