• 2019-03-14 14:08:49
  • ព័ត៌មាន

មេដឹកនាំ​សូវៀត​មួយ​រូប​ធ្លាប់​យក​ស្បែកជើង​គោះ​តុ​នៅ​អង្គ​ប្រជុំ​ UN

  • 2019-03-14 14:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ជាង​ ៦០​ឆ្នាំ​មុន មេដឹកនាំ​ជាន់​ខ្ពស់​របស់​សហភាព​សូវៀត​លោក Nikita Khruschevបាន​ដោះ​ស្បែកជើង​របស់​ខ្លួន ហើយ​យក​ទៅ​គោះ​លើ​តុ​នៅ​ចំពោះ​មុខ​អង្គ​វេទិកា​ទាំង​មូល​តែ​ម្ដង។

មូល​ហេតុ​ដែល​លោក​បាន​ធ្វើ​បែប​នេះ​គឺ​ ដោយសារ​តែ​លោក​ខឹង​សម្បារ​នឹង​ពាក្យ​សម្ដី​របស់​គណៈប្រតិភូ​របស់​ប្រទេស​ហ្វីលីពីន​ដែល​និយាយ​ថា​ " ប្រទេស​នៅ​តំបន់​អឺរ៉ុប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​សិទ្ធិ​នយោបាយ និង​សិទ្ធ​ស៊ីវិល​ ហើយ​ព្រម​ទាំង​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ទំហឹង​ដោយ​សហភាព​សូវៀត" ។

បើ​តាម​សាក្សី​មួយ​ចំនួន​ក្នុង​ហេតុការណ៍​នោះ​បាន​លើកឡើង​ថា លោក Khruschev បាន​ដោះ​ស្បែក​ជើង​ស្ដាំ​របស់​លោក ហើយ​គ្រវី​ និង​គោះ​នៅ​លើ​តុ​របស់​លោក រហូត​ដល់​អ្នក​គ្រប់​គ្នា​ក្នុង​វេទិកា​បាន​ឃើញ។

ក្រោយ​ពី​ហេតុការណ៍​នោះ​ លោក​ Khruschev ផ្ទាល់​បាន​និយាយ​ថា៖ " វា​សប្បាយ​ដែរ! នៅ​ក្នុង​ U.N ជា​សភា​មួយ​ ដែល​អ្នក​សំឡេង​ភាគ​តិច​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​ស្គាល់ តាម​រយៈ​រូបភាព​ណា​មួយ។ ពួក​យើង​ (សហភាព​សូវៀត) ស្ថិត​ក្នុង​ក្រុម​ភាគ​តិច​មួយ​រយៈ តែ​នៅ​មិន​យូរ​ទេ " ។

លោក Khruschev ជា​មេដឹកនាំ​សហភាព​សូវៀត​ទី ៤ ដែល​កាន់​អំណាច​ពី​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ​១៩៦៤។

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​លោក​យក​ស្បែកជើង​ទៅ​គោះ​ក្នុង​អង្គ​ប្រជុំ​របស់ U.N៖៕

ប្រភព៖ nytimes អត្ថបទ៖ សេរី មង្គល

មតិយោបល់