• 2019-03-15 01:30:45
  • ព័ត៌មាន

គួរឲ្យរន្ធត់! បាក់ស្ពានថ្មើរជើងនៅឥណ្ឌា សម្លាប់មនុស្ស ៥នាក់និងរបួសរាប់សិបនាក់

  • 2019-03-15 01:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៥​នាក់​ត្រូវ​បាន​ស្លាប់​និង​រាប់​សិប​នាក់​ទៀត​រង​របួស​ក្រោយ​ស្ពាន​ថ្មើរ​ជើង​មួយ​បាន​បាក់​នៅ​ជិត​ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​ក្នុង​ទីក្រុង Mumbai។

យោង​តាម​សារព័ត៌មាន​ឥណ្ឌា​ឲ្យ​ដឹង​ថា ការ​បាក់​ស្ពាន​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧:៣០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​៣០នាក់​ទៀត​រង​របួស។ រូបភាព​ពី​កន្លែង​កើត​ហេតុ​បង្ហាញ​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ការ​យក​កម្ទេចកំទី​ និង​ជួយ​អ្នក​រង​របួស។ យោង​តាម​សាក្សី​ម្នាក់​ឲ្យ​ដឹង​ថា "ស្ពាន​ទាំង​មូល បាន​បាក់​ស្ដែង​ៗ​នៅ​នឹង​មុខ​របស់​ខ្ញុំ ធ្វើ​ឲ្យ​មាន​កម្ទេច​កំទី​នៅ​គ្រប់​ទីកន្លែង។”

ក្រោយ​កើត​ហេតុ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​សម្ដែង​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ខណៈ​ដែល​រដ្ឋ​មន្ត្រី Devendra Fadnavis អះអាង​ថា​នឹង​ផ្ដល់​សំណង​ដល់​ជន​រង​គ្រោះ​ទាំង​អស់ ក៏​ដូច​ជា​ចេញ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ពី​មូលហេតុ​ផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់