• 2019-03-16 00:00:00
  • ព័ត៌មាន

ទំនង​ណាស៎! ខែ​ក្ដៅ មក​សាក​បង្អែម​ញ៉ាំ​កូរ៉េ​ម្ដង​មើល៍ ឭ​ថា​ទើប​បើក​សាខា​ថ្មី​ផង

  • 2019-03-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​បង្អែម​ទាំងអស់​កុំ​ភ័យ​ខ្លាច​រក​រស​ជាតិ​ថ្មី និង​ប្លែក​មិន​បាន ព្រោះ​ថ្មីៗ​នេះ​ហាង​បង្អែម​កូរ៉េ​ឈ្មោះ Sulbing បាន​បើក​ដំណើរ​ការ​សាខា​ទី ២ នៅ​ជាន់​ទី ១ នៃ​ផ្សារ​ទំនើប ផ្សារ​ទំនើប Midtown Community Mall ដោយ​ផ្ដល់​ជូន​អ្នក​ដើរលេង​ទិញ​ឥវ៉ាន់ នូវ​កន្លែង​អង្គុយ​សម្រាក និង​រីករាយ​ជា​មួយ​នឹង​ព្រិល​ទឹកកក​ប៊ីង​ស៊ូ​ទន់ៗ។

ហាង​នេះ មាន​​បង្អែម​ព្រិល​ទឹកកក​កូរ៉េ (ប៊ីងស៊ូ​) ចំនួន​ជាង ១៦ ប្រភេទ​ខុសៗ​គ្នា ដោយ​ភ្ជាប់​ជាមួយ​នឹង​គោល​បំណង​ផ្ដល់​ជូន​នូវ បង្អែម​កូរ៉េ​ពិតប្រាកដ​ដែល​មានគុណ​ភាព​ខ្ពស់ ជម្រើស​អាហារ​សម្រន់​ច្រើន និង​ភេសជ្ជៈ​ដ៏​ឆ្ងាញ់។​

ហាង​បង្អែម​កូរ៉េ Sulbing គឺជា​ទី​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​ការ​ចំ​ណាយ​ពេលវេលា​ជា​មួយ​មិត្តភ័ក្ត្រ និង​ក្រុម​គ្រួសារ ដោយ​ភាព​រីករាយ និង​ពិសា​បង្អែម​ដ៏​ឆ្ងាញ់​ជាមួយគ្នា​។ កុំ​ភ្លេច​មកកាន់​សាខា ទួលគោក ឬ សាខា​ផ្សារ​ទំនើប Midtown Community Mall ដើម្បី​ពិសា​បង្អែម​ដ៏​ឈ្ងុយឆ្ងាញ់ ជាមួយ​នឹង​អ្នក​ជា​ទី​ស្រឡាញ់​របស់​អ្នក​! សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ហាង​បង្អែម​កូរ៉េ Sulbing សូម​ទាក់ទង​មកកាន់​លេខ ០១០ ៩៨៨ ៨២៩ ឬ​ចូល​ទៅ​កាន់ Sulbing Dessert Cafe Cambodia

អត្ថបទ៖ សុខណា

មតិយោបល់