• 2019-03-18 01:47:55
  • ព័ត៌មាន

ស្លាប់យ៉ាងហោច ៧០នាក់ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី

  • 2019-03-18 01:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៧០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូនេស៊ី​ក្រោយ​មាន​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី។

យោង​តាម​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី​ឲ្យដឹង​ថា មនុស្ស​៧០​នាក់​បាន​ស្លាប់​និង ៦០​នាក់​ផ្សេង​ទៀត​រង​របួស​ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ដែល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​បណ្ដាល​ឲ្យ​មាន​ការ​បាក់​ដី និង​គ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត Papua។ ផ្លូវ​ជា​ច្រើន ត្រូវ​បាន​បិទ​ដោយ​សារ​ការ​បាក់​ដី និង​ដើមឈើ​ដួល​រលំ ហើយ​ទឹក​ជំនន់​បង្ក​ឲ្យ​ស្ពាន​ចំនួន​ពីរ​រង​ការ​ខូច​ខាត និង​ផ្ទះ​ជាង ១០០​ខ្នង​ត្រូវ​បាន​បំផ្លិចបំផ្លាញ។

ក្រោយ​កើត​ហេតុ ក្រុម​ការងារ​កំពុង​ធ្វើ​ការ​រុករក និង​ជួយ​សង្គ្រោះ​នៅ​តាម​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ពី​គ្រោះ​ធម្មជាតិ ខណៈ​មនុស្ស​ជាង ៦០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​បាត់​ខ្លួន​នៅឡើយ៕

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់