• 2019-03-18 09:42:50
  • ព័ត៌មាន

គួរឲ្យអាសូរ! រកឃើញ​មូលហេតុ បណ្ដាល​ឲ្យត្រីបាឡែនមួយក្បាលងាប់នៅហ្វីលីពីន

  • 2019-03-18 09:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាក​សព​ត្រី​បាឡែន​មួយ​ក្បាល​ដែល​បាន​អណ្ដែត​មក​លើ​ឆ្នេរ​ហ្វីលីពីន ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្លាស្ទិក​រហូត​ជាង ៤០​គីឡូក្រាម​នៅ​ក្នុង​ពោះ។

យោង​តាម​ការ​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​សារមន្ទីរ D'Bone Collector ឲ្យ​ដឹង​ថា ត្រី​បាឡែន​នេះ​មាន​ផ្ទុក​ប្លាស្ទិក​ច្រើន​បំផុត​ដែល​ពួកគេ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ហើយ​ក្នុង​នោះ​មាន​ទាំង​បាវ​អង្ករ និង​ថង់​ដាក់​ទំនិញ​​មួយ​ចំនួន​ទៀត​ផង។ លើស​ពី​នេះ​ទៀត ខាង​សារមន្ទីរ​នឹង​បង្ហោះ​បញ្ជី​ពេញ​នៃ​វត្ថុ​ទាំង​អស់​ដែល​បាន​រក​ឃើញ​ក្នុង​ពោះ​ត្រី​បាឡែន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

គួរ​ឲ្យ​ដឹង​ថា សាកសព​ត្រី​បាឡែន​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នេរ​ភាគ​ខាង​កើត​ទីក្រុង ដាវ៉ៅ​កាល​ពី​ដើម​ខែ​មិនា​កន្លង​ទៅ​ហើយ​មក​ទល់​ពេល​នេះ​ទើប​រក​ឃើញ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​វា​ងាប់​យ៉ាង​ដូច្នេះ៕

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់