• 2019-03-19 06:32:16
  • ព័ត៌មាន

ប្រទះឃើញដុំមូលហោះលើផ្ទៃមេឃចម្លែកបំផុត កំពុងធ្វើឲ្យជ្រួលច្របល់នៅអារ៉ាប់រួម

  • 2019-03-19 06:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​នៅ​សហព័ន្ធ​អារ៉ាប់រួម មាន​ភាព​ស្រឡាំងកាំង​ជា​ខ្លាំង​ក្រោយ​ប្រទះ​ឃើញ​ដុំ​ហោះ​មួយ​នៅ​លើ​ផ្ទៃ​មេឃ​នៃ​ទីក្រុង Al Ain កាល​ពី​ចុង​សប្ដាហ៍​មុន។

រង្វង់​ដ៏​ធំ​នេះ បាន​លេច​ឡើង​នៅ​លើ​មេឃ​ដែល​មាន​ពពក​ច្រើន​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស Oman។ យោង​តាម​តារា​វិទូ​ម្នាក់​ឈ្មោះ Ebrahim Al Jarwan បាន​បង្ហោះ​វីដេអូ​នេះ​ទៅ​ក្នុង​បណ្ដាញ​សង្គម Twitter ហើយ​បាន​ហៅ​វា​ថា​ជា​ការ​ប្រទះ​ឃើញ​ដ៏​កម្រ និង​ស្រស់​ស្អាត​បំផុត។ ប៉ុន្តែ​យោង​តាម​អ្នក​ជំនាញ​អាកាសធាតុ​ពន្យល់​ថា ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​សារ​ការ​រីក​មាឌ​របស់​ខ្យល់​ហើយ​ប៉ះ​ទង្គិច​ជាមួយ​ដំណក់​ទឹក​បង្កើត​បាន​ជា​រូបរាង​មូល​នៅ​លើ​អាកាស​ហើយ​វា​អាច​រីក​រហូត​ដល់ ៥០​គីឡូម៉ែត្រ​ឯណោះ។

យ៉ាង​ណា​មិញ រូប​ភាព​នៃ​ហេតុការណ៍​ដ៏​ចម្លែក​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ពេញ​បណ្ដាញ​សង្គម​ហើយ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ដោយ​អ្នក​ខ្លះ​ប្រដូច​រូបភាព​នេះ​ទៅ​នឹង​ផ្ទៃ​ទឹក​នៅ​ពេល​ដែល​អ្នក​គប់​ដុំ​ថ្ម​ដូច្នោះ​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់