• 2019-03-20 04:54:30
  • ព័ត៌មាន

កត់ថ្ងៃទុក! បបួលគ្នាទៅលេងកន្លែងស្អាតៗនៅវៀតណាម ទាន់មានប្រូម៉ូសិនសំបុត្រយន្តហោះ ០ដុល្លារដ៏កម្រ

  • 2019-03-20 04:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២០ , ២១ ,និង ២២ មីនា ២០១៩ នេះ​​ចន្លោះ​ម៉ោង​១២ ដល់​ម៉ោង​២​រសៀល​ប៉ុណ្ណោះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​​ផ្ដល់​​សំបុត្រ​យន្ត​ហោះ​ក្នុង​ប្រូម៉ូសិន​ចំនួន ១,៤​លាន​សន្លឹក​ជាមួយ​នឹង​តម្លៃ​​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​​អាមេរិក សម្រាប់​រាល់​ជើង​ហោះ​ហើរ​ទាំង​អស់​ក្នុង​ប្រទេស​វៀតណាម​ តាម​រយៈ​​គេហទំព័រ ]www.vietjetair.com

បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ប្រតិបត្តិ​ជើង​​ហោះ​ហើរ​ត្រង់​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​សៀមរាប និង​ទីក្រុង​ហាណូយ ហើយ​​ខាង​ក្រោម​នេះ​​គឺ​ជា​តំបន់​​ទេស​ចរ​សំខាន់​ៗ​មួយ​ចំនួន​ភ្ញៀវ​ទេសចរណ៍ មិន​គួរ​រំលង​ ៖​

១. ទស្ស​នា​ទីក្រុង​​​ហាណូយ ដែល​ជា​បេះ​ដូង​របស់​វៀតណាម

ហា​ណូយ គឺ​ជា​ទីក្រុង​មួយ​ដ៏​ស្រស់​ស្អាត​ពោរពេញ​ដោយ​ធម្មជាតិ​បៃតង​ក្នុង​ចំណោម​ទីក្រុង​ធំ​ៗ​ដែល​គួរ​ឲ្យ​ចាប់​ចិត្ត​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ទីក្រុង​​ប្រវត្តិ​សាស្ត្រ​​​ចម្រុះ​មួយ​នេះ ​លម្អ​ដោយ​​ដើម​ឈើ​ជា​ជួរ សួន​ធម្មជាតិ បឹង​បុរាណ អគារ​ប្រវត្តិសាស្ត្រ ផ្សារ​ទំនើប​ ហាង​អាហារ​ និង​កន្លែង​កម្សាន្ត​នៅ​ពេល​រាត្រី​​​ជាច្រើន​នោះ ប្រាកដ​​ក​ជា​កន្លែង​ដ៏​ពិសេស​សម្រាប់​អ្នក​ដែល​​កំពុង​ស្វែង​រក​បទពិសោធន៍​រំជើប​រំជួល​ថ្មី​ៗ​ក្នុង​ជីវិត។​

ទីក្រុង​ហាណូយ បាន​​អភិរក្ស​​កេរិ៍្ត​ដំណែល​​​ស្នាដៃ​ស្ថាបត្យកម្ម​ ដែល​បន្សល់​​​ទុក​ដោយ​អាណា​និគម​បារាំង​នៅ​ឥណ្ឌូ​ចិន ​ជាច្រើន​កន្លែង ហើយ​អគារ​ដ៏​ស្រស់​​ស្អាត​ជាប់​ៗ​គ្នា​ជាច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​រីករាយ​នឹង​ការ​រៀន​សូត្រ​ពី​ប្រវត្តសាស្ត្រា វប្បធម៌ និង​អរិយធម៌​របស់​ជនជាតិ​វៀតណាម។

ព្រះ​វិហារ St. Joseph’s Cathedral គឺ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​​ដែល​ទាក់​ទាញ​​​បំផុត​ក្នុង​ទីក្រុង​នេះ និង​​ជា​កន្លែង​ដ៏​មាន​ប្រិយ​ភាព​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​។ ចាប់​តាំងពី​​បើកឲ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​១៨៨៦ ព្រះវិហារ​នេះ​​គឺ​ជា​មជ្ឈ​មណ្ឌល​នៃ​សមាគម​កាតូលិក​របស់​វៀត​ណាម និង​​មាន​ចម្ងាយ​មិន​ឆ្ងាយ​​ពី​បឹង Hoan Kiem ឡើយ ខណៈ​ដែល​ទី​នោះ​ជា​ចំណុច​​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​នៅ​ទីក្រុង​ហាណូយ និង​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​សម្រាក​លំហែ​កាយ​ទីក្រុង​នេះ​។

ប្រាសាទ Temple of Literature គឺ​ជា​អគារ​មួយ​ក្នុង​ចំណោម​អគារ​ប្រវត្តិ​សាស្ត្រ​ជាច្រើន​​នៅ​ទីក្រុង​ហា​ណូយ

២. ធ្វើ​ដំណើរ​ជុំ​វិញ​តំបន់​ភាគ​ខាង​ជើង​របស់​វៀត​ណាម

ហា​ណូយ ក៏​​ជា​ទីក្រុង​ដ៏​ល្អ​ឥត​ខ្ចោះ​ ក្នុង​ការ​​ស្វែង​យល់​ពី​​វៀត​ណាម​ផង​ដែរ​​។ ការ​ធ្វើ​ដំណើរ​ដោយ​រថយន្តក្រុង ឬ​រថភ្លើង​​ទៅ​កាន់​តំបន់​ភាគ​​ជើង​នៃ​រដ្ឋ​ធានី​នេះ តាម​រយៈ​ការ​ឡើង​ទៅ​លើ​​ភ្នំ​ជាច្រើន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជា​មួយ​នឹង​ប្រទេស​ចិន នឹង​ទៅ​ដល់​តំបន់ Sapa​។ ក្រៅ​ពី​​​មាន​ទេស​ភាព​​ដ៏​អស្ចារ្យ​នៃ​វាល​ស្រែ​ជាច្រើន​ស្រទាប់ និង​កន្លែង​ផ្តិត​យក​រូប​ភាព​ដ៏​ស្រស់​ស្អាត Sapa គឺ​ជា​កន្លែង​​របស់​ពួក​កុលសម្ព័ន្ធ​​ជាច្រើន ដែល​រស់នៅ​តាម​ភ្នំ​​របស់​វៀត​ណាម។ ​ការ​ស្នាក់​ទី​នោះ​ នឹង​ផ្តល់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​នូវ​​បទពិសោធន៍​រំជើប​រំជួល​ ជាមួយ​ការ​​​​ញ៉ាំ​អាហារ​តាម​តំបន់ ការ​ស្លៀក​ពាក់​តាម​បែប​​ប្រពៃ​ណី និង​វប្ប​ធម៌​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ទី​នោះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​។

ភ្នំ​​មាន​​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​​តំបន់​ឥណ្ឌូចិន ក៏​ស្ថិត​នៅ​តំបន់ Sapa នេះ​ផង​ដែរ​។ ការ​​ឡើង​​​ភ្នំ​ Fansipan ដោយ​ថ្មើរ​ជើង ជាមួយ​នឹង​មគ្គុ​ទេស​ប្រចាំ​តំបន់​នោះ អាច​​ចំណាយ​ពេល​ដល់​ទៅ​២​ថ្ងៃ​ប្រកបដោយ​ផា​សុខ​ភាព។ ប៉ុន្តែ អ្នក​ដែល​មាន​ពេលវេលា​តិច​តួច អាច​ជិះ​ទូរ​ខ្សែ​កាប មើល​ឃើញ​ទេសភាព​ដូចគ្នា បាន​យ៉ាង​រហ័ស​ និង​ងាយ​ស្រួល។

សម្រាប់​ការ​ទស្សនា​តាម​រ៉ូង​ភ្នំ​ផ្សេង​ៗ ប្រាសាទ​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ និង​ច្រាំង​ថ្ម​​ដ៏​គួរ​ឲ្យ​ទាក់​ទាញ ការ​​​ធ្វើដំណើរ​ទៅ​កាន់​​តំបន់ Ninh Binh ភាគ​ខាង​ត្បូង​​នៃ​ទីក្រុង​ហាណូយ តែង​តែ​ជា​កន្លែង​ជា​ទី​គាប់​ចិត្ត​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បំភ្លេច​មិន​បាន​។

រីក​រាយ​ជាមួយ​នឹង​ទេស​ភាព​ដ៏​អស្ចារ្យ និង​សម្រស់​ធម្ម​ជាតិ​ជុំ​វិញ​តំបន់ Ninh Binh

៣. ហោះ​ហើរ​ជាមួយ​ Vietjet ទៅ​​វៀត​ណាម ផ្តល់ជូនអ្នក​នូវ​បទពិសោធន៍ពិសេស​លើសពីការរំពឹង​ទុក

ភ្ញៀវ​ទេសចរណ៍ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត ពី ប្រូម៉ូសិន​ដ៏​ពិសេស​របស់​ Vietjet បើ​អ្នក​ជ្រើសរើស​ធ្វើ​ដំណើរ​ពី ទីក្រុង​ហាណូយ​ ទៅ​កាន់​ទីក្រុង​ភាគ​ខាង​ត្បូង ហូជីមិញ។ ទីក្រុង​ដ៏​មមាញឹក​របស់​វៀតណាម​មួយ​នេះ មាន​ការ​រីកចម្រើន​​យ៉ាង​ឆាប់​រហ័ស​​ក្នុង​រយៈ​ពេល​៣ ទៅ​៤​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​លោក​​អ្នក​អាច​ធ្វើដំណើរ​ទៅ​កាន់​ទី​នោះ​យ៉ាង​ងាយ​ស្រួល​​តាម​រយៈ​​ជើង​ហោះហើរ​របស់ Vietjet ពី​ទីក្រុង​ហាណូយ និង​បណ្តាញ​​ផ្សេង​ទៀត​របស់ Vietjet ទូ​ទាំង​វៀតណាម​។

ផ្សារ Ben Thanh គឺ​ជាផ្សារមួយ​ក្នុង​ចំណោម​ផ្សារ​ដ៏​ធំ​បំផុត​របស់​ទីក្រុង​ហូ​ជី​មិញ ហើយ​ផ្សារ​នេះ​លក់​ទំនិញ និង​អាហារ​ផ្សេង​ៗតាំង​ពី​សត​វត្សរ៍​ទី​១៧ មកម្ល៉េះ

ដំណើរ​កម្សាន្ត​របស់​អ្នក​ទៅ​ហូជីមិញ​នឹង​គ្មានន័យ ប្រសិន​បើ​មិន​បាន​ភ្លក្ស​អាហារ​​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​តាម​ដង​វិថី Banh Mi ទេ​នោះ​​។ នំប៉័ង​សាច់​ដ៏​ល្បី​របស់​វៀតណាម មាន​រស​ជាតិ​ឆ្ងាញ់​ពិសេស​ដោយ​មាន​សាច់​ជាច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ហើយ​​អ្នក​លក់​ម្នាក់​ៗ​សុទ្ធ​សឹង​មាន​រូប​មន្ត​សម្ងាត់​​​របស់​ខ្លួន ប៉ុន្តែ ជា​ទូ​ទៅ នំប៉័ន​សាច់​ធម្មតា មាន​សាច់​ជ្រូក ស្បែក​ជ្រូក​ហាន់​ជា​ចំណិត​ៗ ប៉ា​តេ ម៉ៃ​យ៉ោ​ណេ ជ្រក់​ឆៃថាវ និង​កា​រ៉ុត និង​​ត្រសក់ និង​ជីវ៉ាន់​ស៊ុយ​ស្រស់​ៗ។

ម្ហូប​​ដ៏​ពេញ​និយម​មួយ​ទៀត គឺ​ ហ្វឺ ដែល​ជា​អាហារ​ដ៏​ល្បី​បំផុត​របស់​ប្រទេស​នេះ​ ទៅ​ដល់​វៀតណាម​មិនបាន​ញុំា ហ្វឺ​ ពិតជា​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​ណាស់។ ភោជនីយដ្ឋាន Pho 10 Ly Quoc Su នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​របស់​ទីក្រុង​ហាណូយ គឺ​ជា​កន្លែង​​ដ៏​ល្បីល្បាញ (មាន​បញ្ជី​រាយ​មុខ​ម្ហូប​ជា​ភាសា​អង់គ្លេស ស្រួល​ក្នុង​ការ​កុម្ម៉ង់)​។ លោក​អ្នក​​អាច​ភ្លក់​រស​ជាតិ​គុយ​ទាយ​​ស៊ុប​ថ្មីៗ និង​ហ្វឺ​រស​ជាតិ​សាច់​មាន់ ឬ​ក៏​សាច់​គោ ដ៏​ឈ្ងុយឆ្ងាញ់ រួម​ជាមួយ​នឹង​ការ​អង្គុយ​​​ទស្សនា​ទិដ្ឋ​ភាព​​ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​!

ហ្វឺ​មួយ​ចាន ដែល​មាន​លាយ​ជាមួយ​នឹង​​បន្លែ​ស្រស់ និង​ម្ទេស

Vietjet គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​​ដែល​មាន​សុវត្ថិ​​ភាព​​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក ជាមួយ​អត្រា​ដែល​​​អាច​ជឿ​ជាក់​​​បាន​លើ​បច្ចេកទេស​ដល់​ទៅ ៩៩,៦៤​% ហើយ​ការ​​ប្ដេជ្ញា​​ចិត្ត​ក្នុង​ការ​ផ្ដល់​នូវ​សុវត្ថិ​ភាព​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សមាគម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរ​ជាតិ (IATA) តាម​រយៈ​ការ​ផ្តល់វិញ្ញាបនបត្រ​សវ​នា​កម្ម​​សុវត្ថិ​ភាព​នៃ​ប្រតិបត្តិការ និង​​ការ​ទទួល​បាន​​ចំណាត់​ថ្នាក់​​​​ផ្នែក​សុវត្ថិ​ភាព ផ្កាយ​៧ (ដែល​ជា​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត) ដោយ​គេហទំព័រ​អង្កេត​លើ​ក្រុមហ៊ុន​អាកាសចរណ៍ AirlineRatings​

ស្រប​ពេល​ដែល Vietjet មាន​ផ្លូវ​​ហោះហើរ​១០៨ ដោយ​គ្រប​ដណ្ដប់​លើ​គោល​ដៅ​នានា​ទូ​ទាំង​វៀតណាម និង​​គោល​ដៅ​អន្តរ​ជាតិ អ្នក​ដំណើរ​មកពី​​កម្ពុជា អាច​ហោះ​ហើរ​ពី​ទីក្រុង​សៀម​រាប ទៅកាន់​ទីក្រុង​ហាណូយ បន្ទាប់​​មក ភ្ជាប់​ការ​ធ្វើ​ដំណើរ​ដោយ​​ត្រង់​ទៅ​កាន់​គោល​ដៅ​ដ៏​ល្បីល្បាញ​ជាច្រើន​កន្លែង​​ទូទាំង​ទ្វីប​អាស៊ី​ ដូច​ជា ទីក្រុង​តូក្យូ អូ​សា​កា សេអ៊ូល ប៉ូ​សាន សិង្ហ​បុរី និង​តៃប៉ិ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ Vietjet ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​​​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​វៀត​​ណាម ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ទៅ​ទស្សនា​កន្លែង​ប្រវត្តិ​សាស្ត្រ និង​​ធម្ម​ជាតិ​ជាច្រើន​នៃ​ទីក្រុង​ហាណូយ សូម​ចូល​ទៅកាន់​គេហទំព័រ www.vietjetair.com

តម្លៃ​​សំបុត្រ​មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​ឡើយ​។ សំបុត្រ​អាច​រក​ជាវ និង​កក់​​បាន​នៅ​លើ​គេហទំព័រ www.vietjetair.com នៅ​ចន្លោះ​ម៉ោង​១២ ដល់​ម៉ោង​២​រសៀល នា​ថ្ងៃ​ទី​២០ ទី​២១ និង​ទី​២២ ខែ​មីនា​ ២០១៩។ សំបុត្រ​ក្នុង​ប្រូម៉ូសិន​នេះ អាច​ប្រើ​ប្រាស់​សម្រាប់​រាល់​​ជើង​ហោះហើរ​​ក្នុង​តំបន់​ទាំង​អស់​នៅ​វៀតណាម​។ ការ​ធ្វើ​ដំណើរ​នឹង​ចាប់​ផ្ដើម​នៅ ​ថ្ងៃ​ទី​២១ ឧសភា ២០១៩ ដល់ ទី៣១ ធ្នូ ២០១៩៕

អត្ថបទ៖ លីដា

មតិយោបល់