- 2019-03-20 04:55:54
- សុខភាព
ការសិក្សាមួយរកឃើញថាមនុស្សខ្លះកើត Stress គ្រាន់តែគ្មានអ្នកចុចLike រូប ឬសាររបស់ខ្លួន
- 2019-03-20 04:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សាមួយរកឃើញថាមនុស្សខ្លះកើត Stress គ្រាន់តែគ្មានអ្នកចុចLike រូប ឬសាររបស់ខ្លួន
ចន្លោះមិនឃើញ
មនុស្សវ័យក្មេងក្នុងសតវត្សរ៍ទី២១នេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញថាមានសភាពតប់ប្រមល់ និងធុញថប់ច្រើនជាមនុស្សកាលពីជំនាន់មុនអ្នកទាំងនោះ។
ក្នុងការស្ទង់មតិមួយធ្វើឡើងនៅសហរដ្ឋអាមេរិកលើមនុស្ស២ ០០០នាក់អាយុចន្លោះពី២២ ដល់៣៧ឆ្នាំ រកឃើញថាអ្នកទាំងនោះមានរឿងធុញថប់ ឬតប់ប្រមល់នេះ ដោយសាររឿងខូចថ្មទូរសព្ទ ស្ទះចរាចរណ៍ និងរង់ចាំអ្នកដទៃយូម៉ោងជាដើម។
បើតាមប្រភពខាងលើមូលហេតុនាំឲ្យកើតបញ្ហាតានតឹងក្នុងអារម្មណ៍នេះខ្លាំងជាងគេគឺរឿងបាត់កាបូលលុយមានដល់៥០ភាគរយ តាមពីក្រោយដោយរឿងស្ទះចរាចរណ៍ និងឈ្លោះជាមួយដៃគូ៤៨ភាគរយ បញ្ហហាWifi ដើរយឺត៤២ភាគរយ ខូចថ្មទូរសព្ទ៤០ភាគរយ បាត់លេខសម្ងាត់ (Password) ៣៩ភាគរយ។
ចំណែក២០ភាគរយនៃអ្នកដែលបានធ្វើការស្ទង់មតិឆ្លើយថាពួកគេមួម៉ៅ ឬធុញថប់ខ្លាំងជាងពេលឈ្លោះជាមួយដៃគូទៅទៀតពេលដែលផុសរូបភាព ឬសារលើបណ្ដាញសង្គមហើយគ្មានអ្នកចុចLike៕